វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៥ ២៥
អន្តរជាតិ៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងកោះប្រជុំឡើងវិញនូវគណៈប្រតិភូរបស់ខ្លួនដែលបានមកពិភាក្សានៅក្នុងកិច្ចពិភាក្សាដោះលែងចំណាប់ខ្មាំងនៅទីក្រុងដូហា ខណៈដែលមិនមានវឌ្ឍនភាពចំពោះកិច្ចព្រមព្រៀងដោយសារតែការបដិសេធរបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា "បន្ទាប់ពីប្រហែលមួយសប្តាហ៍នៃកិច្ចពិភាក្សាដ៏ស៊ីជម្រៅនៅក្នុងទីក្រុងដូហា ក្រុមចរចាជាន់ខ្ពស់នឹងវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញសម្រាប់ការពិគ្រោះយោបល់ ខណៈដែលអ្នកតំណាងផ្សេងទៀតនឹងនៅបន្តនៅក្នុងទីក្រុងដូហា នាពេលនេះ"។ អ៊ីស្រាអែលយល់ស្របនឹងសំណើរបស់អាម៉េរិកសម្រាប់ការវិលត្រឡប់របស់ចំណាប់ខ្មាំង ដោយសំណើនេះត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាសនាពេលថ្មីៗនេះតាមរយៈអ្នកសម្របសម្រួល ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហាម៉ាស នៅតែបន្តការបដិសេធ៕