លោក Trump មិនបារម្ភអំពីរបាយការណ៍នៃការបង្កើតយោធារបស់រុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ និងន័រវែស នោះទេ

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៥ ២៥

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកមិនព្រួយបារម្ភនោះទេចំពោះការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការបង្កើតយោធារបស់រុស្ស៊ីនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ និងន័រវែស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Trump បាននិយាយដោយឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានថា "ខ្ញុំមិនបារម្ភអំពីបញ្ហានេះទេព្រោះប្រទេសទាំងពីរ គឺមានសុវត្ថិភាពខ្លាំងណាស់"។ គួរបញ្ជាក់ថា លោក Trump ត្រូវបានស្នើសុំឱ្យធ្វើការអត្ថាធិប្បាយលើរបាយការណ៍របស់កាសែត The New York Times និង Newsweek ថា រុស្ស៊ីត្រូវបានចោទប្រកាន់ដោយកំពុងសាងសង់មូលដ្ឋានយោធានៅតាមព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ហើយកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសន័រវេស និងប្រទេសបាល់ទិក៕