មន្រ្តីអាជ្ញាធរជាតិអប្សរា ចំនួន១០០នាក់ចូលរួមសិក្ខាសាលាស្តីពី«ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ»

Narith | ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥

MC.នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងមួយ ស្តីពី «ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ» ក្រោមអធិបតីភាព ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងមន្រ្តី-បុគ្គលិក សរុបចំនួន១០០នាក់។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ស្វែងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។

ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសិក្ខាសាលា នាឱកាសនោះថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លំាង  ចំពោះការងារគ្រប់គ្រងបរិស្ថាន នៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាព វប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។ ឯកឧត្តម បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗយកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។

លោកអ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រង់បរិស្ថានអង្គរ បានមានប្រសាសន៍ថា សម្បត្តិវប្បធម៌ក្នុងតំបន់អង្គរទាំងមូល មានប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ដែលទាំងបីនេះគឺបានដើរតួនាទីយ៉ាងសំខាន់  ដែលយើងបានយកទៅដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។

សំឡេង៖ពេលដែលយើងចូលក្នុងបេតិកភណ្ឌពិភពលោកយើងមិនមានចូលតែប្រាសាទទេ គឺយើងចូលជាកញ្ចប់ មានផ្លូវបុរាណ ផ្លូវទឹកបុរាណ គោក គឺមានច្រើនហើយនៅពេលគេបញ្ចូលគឺមានរបៀបអ៊ីចឹង អ៊ីចឹងហើយបានជាខ្ញុំចង់និយាយថាអង្គរគឺជាបេតិកភណ្ឌរស់ ដែលផ្សារភ្ជាប់គ្នារវាង ប្រាសាទ ធម្មជាតិ និងអ្នកស្រុក ដែលយើងនិយាយក្នុងពេលបច្ចុប្បន្ន ធម្មជាតិយើងហៅថា បរិស្ថាន ប្រាសាទ យើងហៅថាវប្បធម៌ ហើយនិងសហគមន៍។

សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ ដើម្បីឱ្យមន្រ្តីបុគ្គលិកគ្រប់ៗរូបបានចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕