អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

Chuon Bona | ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៥ ២៥

ភ្នំពេញ៖ យោងតាមផេកហ្វេកប៊ុកផ្លូវការលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន

 

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក  ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។

អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព