លោក Sergey Lavrov ៖ មេដឹកនាំអឺរ៉ុប ពិបាកគេចចេញពីការទទួលខុសត្រូវចំពោះសកម្មភាពដែលបានបញ្ឆេះវិបត្តិសង្គ្រាមអ៊ុយក្រែន

Narith | ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៥ ២៥

អន្តរជាតិ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថា វានឹងក្លាយជាបញ្ហាប្រឈមសម្រាប់មេដឹកនាំអឺរ៉ុបក្នុងការគេចចេញពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដែលបានបញ្ឆេះវិបត្តិសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបានបន្តថា "ពិតណាស់ អឺរ៉ុបគឺមានទំនួលខុសត្រូវខ្លះនៅក្នុងរឿងនេះ។ ខ្ញុំគិតថានៅពេលដែលផលវិបាកនៃជម្លោះនេះត្រូវបានគេយកមកពិចារណា មេដឹកនាំអឺរ៉ុបគឺនឹងពិបាកក្នុងការគេចចេញពីការទទួលខុសត្រូវ"។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មេដឹកនាំអឺរ៉ុប បានបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ខណៈដែលពួកគេមិនយកចិត្តទុកដាក់ចំពោះសាររបស់រុស្ស៊ី ដែលស្តីពីតម្រូវការក្នុងការដោះស្រាយបញ្ហាឫសគល់នៃជម្លោះដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយជោគជ័យ។ លោកបានបន្ងែមទៀតថា "ពួកគេកំពុងជំរុញជម្លោះនេះបន្ថែមទៀត ដោយលើកទឹកចិត្តឱ្យលោក Vladimir Zelensky និងក្រុមរបស់គាត់បន្តសកម្មភាពឧក្រិដ្ឋកម្ម"៕