នាយករដ្ឋមន្ត្រីវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

Narith | ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៥ ២៥

អន្តរជាតិ៖ នាថ្ងៃទី២៤ ឧសភានេះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអមដំណើរដោយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ដំណើរទស្សនកិច្ចនេះមានរយៈពេលរហូតដល់ថ្ងៃទី២៨ ឧសភា ដែលធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងភរិយា។ គណៈ ប្រតិភូវៀតណាមរួមមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស, អនុប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ, អនុប្រធានការិយាល័យរដ្ឋាភិបាល, អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ម៉ាឡេស៊ីបន្ទាប់ពីរយៈពេលមួយទសវត្សរ៍ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាលពីខែវិច្ឆិកា ឆ្នាំមុន៕