សិស្សានុសិស្សសាលាបឋមសិក្សា ប៉ាក្លែ ទទួលបានកង់ មួកសុវត្ថិភាព និងដបទឹក

Narith | ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ ០៥ ២៥

MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច "មិល" កំពុងសិក្សានៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ អំណោយនេះក្រោមគម្រោងផ្តល់ផលរហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។
    ពិធីចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ។
   តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកឦកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។
   គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន ២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន ៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីចៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ។
   នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹង​ប្រែងសិក្សារៀនសូត្រ និងត្រូវចេះថែរក្សាឱ្យបានល្អជាដើម។ 
    ចំណែកឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងថា ការរួមគ្នាចែកអំណោយដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាលរបស់កម្ពុជា នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ស្តីអំពីកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដែលអាចនាំមកនូវពន្លឺ ក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរជូនដល់សហគមន៍។ ខណៈអំណោយនេះជាគម្រោងផ្តល់ផលរហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា៕