វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥
អន្តរជាតិ៖ លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន TASS ថា ប្រទេសរុស្ស៊ីនឹងបញ្ជូនកំណត់ត្រាតវ៉ាទៅកាន់ប្រទេសស៊ុយអែត បន្ទាប់ពីការវាយប្រហារដោយដ្រូនទៅលើស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកស្រីបាននិយាយថា "ទីក្រុង Stockholm នឹងទទួលបានកំណត់ត្រានៃការតវ៉ាពីប្រទេសរុស្ស៊ី។ ស៊ុយអែតត្រូវតែទប់ទល់នឹងភាពជ្រុលនិយមរបស់ខ្លួន គ្រប់គ្រងស្ថានការណ៍ និងគោរពយ៉ាងតឹងរុឹងនូវអនុសញ្ញានៃទីក្រុងវីយែន"។ ស្ថានទូតរុស្ស៊ីនៅទីក្រុង Stockholm បាននិយាយថា កាលពីថ្ងៃទី២៥ ខែឧសភា ត្រូវបានវាយប្រហារដោយដ្រូន ដែលបានទម្លាក់កុងតឺន័រដែលមានថ្នាំលាបថ្នាំពណ៍នៅជិតច្រកចូលអគារ។ ស្ថានទូតបានបញ្ចាក់ថា ការវាយប្រហារបែបនេះបានបន្តអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ប៉ូលីស និងក្រសួងការបរទេសស៊ុយអែត បានចាត់វិធានការដើម្បីបញ្ចៀសការវាយប្រហារបែបនេះ និងធានាការអនុវត្តការប្តេជ្ញាចិត្តរបស់ប្រទេសក្រោមអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ដែលស្តីពីទំនាក់ទំនងការទូត៕