លោក Trump យល់ព្រមពន្យារពេលការដាក់បញ្ចូលពន្ធ ៥០% ទៅលើទំនិញរបស់ EU

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥

អន្តរជាតិ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបានយល់ព្រមពន្យារពេលការដាក់បញ្ចូលពន្ធ ៥០% ទៅលើការនាំចេញពីសហភាពអឺរ៉ុបមកកាន់សហរដ្ឋអាមេរិករហូតដល់ថ្ងៃទី៩ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social "ខ្ញុំបានទទួលការហៅទូរសព្ទនៅថ្ងៃនេះពីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដោយស្នើសុំការពន្យារពេលពន្ធ ៥០% ដែលទាក់ទងនឹងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ ខ្ញុំបានយល់ព្រមលើការពន្យារពេលនេះរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥"។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានបន្ថែមទៀតថា "ប្រធានគណៈកម្មការបាននិយាយថា កិច្ចពិភាក្សានឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ"៕

លោក Trump យល់ព្រមពន្យារពេលការដាក់បញ្ចូលពន្ធ ៥០% ទៅលើទំនិញរបស់ EU
លោក Trump យល់ព្រមពន្យារពេលការដាក់បញ្ចូលពន្ធ ៥០% ទៅលើទំនិញរបស់ EU
លោក Trump យល់ព្រមពន្យារពេលការដាក់បញ្ចូលពន្ធ ៥០% ទៅលើទំនិញរបស់ EU