ពលរដ្ឋជាង២លាននាក់បានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ខណៈអ្នកចុះឈ្មោះថ្មីមានជាង២០ម៉ឺននាក់

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៥ ២០២៥

តួលេខបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អ្នកដែលបានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួន២.៤៥៣.៨៩៧នាក់។ ចំណែក ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន២១០.៨០៦នាក់ ខណៈគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំសង្កាត់ មានចំនួន៩៩.៣៧៣នាក់ និងអ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២៨៣.០៨១នាក់ ក្នុងនោះមានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន១.១៧៣.០៦៣នាក់។
 គ.ជ.ប បានឲ្យដឹងបន្ថែមថា ក្នុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៥ នេះ គ.ជ.ប រកឃើញអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១៤៨.២៨២នាក់។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី២៦ ខែឧសភានេះ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានអះអាងថា លទ្ធផលបណ្តោះអាសន្នក្រោយការធ្វើបច្ចុប្បន្នភាពនេះ គឺបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានប្រជាពលរដ្ឋសរុបចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង៩០,៤៣ភាគរយ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង។
ពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ែល សារ៉ាត់ បានឲ្យដឹងថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងផ្សេងៗឡើយ។ បើទោះបីមានបញ្ហាតិចតួចផ្នែកធាតុអាកាស ស្ថានភាពភូមិសាស្រ្តក្នុងឃុំ សង្កាត់មួយចំនួនមិនអំណោយផល ភាពរអាក់រអួលខ្លះផ្នែកបរិក្ខារចុះឈ្មោះ និងប្រព័ន្ធអ៊ីនធឺណិត ក៏ទាំងអស់នេះមិនធ្វើឱ្យរាំងស្ទះដល់ប្រក្រតីភាពនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឡើយ ព្រោះគ.ជ.ប មានផែនការច្បាស់លាស់ មានកិច្ចសហការល្អ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីបច្ចេកទេស គ.ជ.ប គ្រប់ជាន់ថ្នាក់ និងមន្រ្តីអាជ្ញាធរ ដែលបានជួយដោះស្រាយគ្រប់បញ្ហាទាំងផ្នែកសម្ភារៈបរិក្ខារ បច្ចេកទេស និងការកំណត់ទីតាំងដែលត្រូវធ្វើជាការិយាល័យចុះឈ្មោះបោះឆ្នោត ពិសេសក្នុងដំណាក់កាលចល័តការិយាល័យនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់ ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៥ ធ្វើឡើងតាំងពីថ្ងៃទី១ ខែឧសភានិងបញ្ចប់ទៅវិញនៅថ្ងៃទី២៦ ខែឧសភានេះ៕