ឯកឧត្តម ប៉ែន បូណា ៖ ការងារដ៏មានតម្លៃរបស់នគរបាលគួរត្រូវផ្សព្វផ្សាយទូលំទូលាយ

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៦ ៥ ២០២៥ 

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល 

បានមានប្រសាសន៍ថា ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបានដឹងលឺពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការការពារសុវត្ថិភាពពលរដ្ឋ។

ក្នុងឱកាសអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន បូណាបានមានប្រសាសន៍ថា នៅពេលប្រជាពលរដ្ឋកំពុងគេងលង់លក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ 

ប៉ុន្តែឯកឧត្តមអះអាងថា ជាទូទៅនៅពេលក្រុមសមត្ថកិច្ចចេញល្បាតការពារសុវត្ថិភាពពលរដ្ឋមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង បែរជាគេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុកទៅវិញ។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ ។

“បងប្អូនយើងសមត្ថកិច្ច យើងធ្វើកិច្ចការងារច្រើនណាស់ ហត់ណាស់ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គ្រប់បែបយ៉ាង យប់ថ្ងៃឃើញបងប្អូនយើងធ្វើការ តែយើងអត់បានផ្សាយផង ប្រជាពលរដ្ឋយើងសម្រាន្តហើយ គាត់មកផ្ទះ ចេញទៅធ្វើការ គាត់អត់ដឹងសមត្ថកិច្ចយើងធ្វើអីខ្លះ ។ ចឹងដើម្បីឱ្យគាត់ដឹង ត្រូវតែរៀបចំកិច្ចការងារផ្សព្វផ្សាយ”។ 

ទន្ទឹមនឹងការកោតសរសើរការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ប៉ែន បូណា បានជំរុញឱ្យសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយតាមបែបបុរេសកម្មអំពីសកម្មភាពការងាររបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារនេះមានសារ:សំខាន់ណាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចនគរបាលផង ក៏ដូចជាបន្សាបព័ត៌មានបំផ្លើសបំភ្លៃនានា ដែលមានចេតនាវាយប្រហារមកលើសមត្ថកិច្ចផង៕