អាជ្ញាធរជាតិអប្សរាគ្រោងប្រើប្រាស់ឡើងវិញ អគារអភិរក្សដ្ឋានទី១ ដែលមានអាយុកាលជាង១០០ឆ្នាំ

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

MC. អាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានជួសជុលអគារដែលមានអាយុ កាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យ នៃប្រាសាទ បាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។

  លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង ពោលគឺតាំងពីអំឡុងឆ្នាំ១៩២៤មកម្ល៉េះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។លោកថា ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្ស ដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មី ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃ។ 
លោកបញ្ជាក់ទៀតថា ការដាក់ឱ្យប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះក៏នឹងត្រូវបានរៀបចំជាកន្លែងប្រគល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទជាដើម។
តាមរយៈនេះ នឹងធ្វើឱ្យទីកន្លែងនេះមានលក្ខណៈប្រមូលផ្តុំ ព្រោះក្រៅដែលយើងធ្វើឱ្យដំណើរការឡើងវិញនូវអគារនេះ  អគារនេះនឹងរៀបចំពិព័ណ៍ ក៏ដូចជាសកម្មភាពការងារមួយចំនួន ដែលបង្ហាញអំពីកិច្ចការងារជួសជុល អភិរក្សអង្គរនាពេលមុន ជាមួយគ្នាទៀតសោតអគារនេះ ក៏នឹងរៀបចំឱ្យក្លាយទៅជាមជ្ឈមណ្ឌលមួយ ដែលហៅថា  lock in found ព្រោះយើងដឹងហើយថាភ្ញៀវទេសចរមួយចំនួន ក៏មានការជ្រុះបាត់របស់ ភ្លេចរបស់ ហើយក៏ជាសេវាមួយដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន អីចឹងហើយបានយើងមានកន្លែងជ្រុះបាត់របស់អាចមកទទួលនៅទីនេះបាន ដែលនេះជាផ្នែកមួយបង្កើនសកម្មភាពទេសចរ ឱ្យកាន់តែមានភាពទាក់ទាញ និងការផ្តល់សេវាឱ្យកាន់តែមានទំនុកចិត្ត និងលើកតម្លែក្នុងតំបន់អង្គរធំនេះឱ្យកាន់តែមានភាពខ្លាំងខ្លាថែមទៀត។
បើតាមលោក ឡុង កុសល បានបញ្ជាក់ទៀតថា នៅជុំវិញប្រាសាទបាយ័នទាំងមូល ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមានសកម្មភាពជួសជុល អភិរក្សជាច្រើន រួមទាំងសកម្មភាពចុះបញ្ជីថ្ម ដែលនៅរាយប៉ាយនៅផ្នែកខាងជើង និងខាងលិចនៃប្រាសាទ ដើម្បីរៀបចំឬរក្សាទុកឱ្យមានសោភ័ណភាពឡើងវិញ។ ទាំងនេះជាផ្នែកមួយនៃការបង្កើនសកម្មភាពទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិត៕