រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យផ្សព្វផ្សាយពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឱ្យបានផុលផុស

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៥ ២០២៥

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យផ្សព្វផ្សាយ ពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឱ្យបានផុលផុស ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ។

តាមរយៈសារាចរ សារាចរស្តីពី ការរៀបចំខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ ដូចជា ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ត្រូវប្រារព្ធក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមិទ្ទីញថ្នាក់ជាតិនិងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។ បន្ថែមពីនោះទៀត ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ រៀបចំពិធីអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យជ្រួតជ្រាប អំពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និង ទិវាកុមារកម្ពុជាឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំមិទ្ទិញ ពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អង្គការ មិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រានៅក្នុងមូលដ្ឋានរៀងៗខ្លួន។ បន្ថែមពីនោះទៀត គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈនិងឯកជន ត្រូវជ្រើសរើសទីតាំង សមស្របនិងតាមដងវិថីសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី២៤ទិវាពិភព លោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ៕