ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប កើនដល់ជិត ៥៤,០០០នាក់

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥

អន្តរជាតិ៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ គឺកើនជិត ៥៤,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Tass។ ក្រសួងបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សាកសពចំនួន ៣៨នាក់ និងអ្នករបួស ២០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហ្គាហ្សាស្ទ្រីប ដោយបានបន្ថែមថាទិន្នន័យនេះមិនរាប់បញ្ចូលស្ថិតិពីតំបន់ហ្គាហ្សាភាគខាងជើងនោះទេ ព្រោតំបន់នេះនៅមានកម្រិត។ ក្រសួងបានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា "ចំនួនអ្នកស្លាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣មក បានកើនឡើងសរុបដល់ទៅ ៥៣,៩៣៩ នាក់ដោយមានមនុស្ស ១២២,៧៩៧ នាក់បានរងរបួស"៕