លោក ដូណាល់ ត្រាំ៖ សុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺតែងតែបង្កបញ្ហាដល់អ៊ុយក្រែន

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា សុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺតែងតែបង្កបញ្ហាដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "លោកប្រធានាធិបតី Zelenskyy កំពុងធ្វើឱ្យប្រទេសរបស់គាត់មានការមិនពេញចិត្តជាខ្លាំង ក្នុងពេលអត្ថាធិប្បាយក្នុងសុន្ទរកថា របស់គាត់។ អ្វីគ្រប់យ៉ាងចេញពីមាត់របស់គាត់គឺវាបណ្តាលឱ្យមានបញ្ហា។ នេះគឺជាសង្រ្គាម ហើយវាគឺជាសង្រ្គាមរបស់លោក Zelenskyy លោក Putin និង លោក Biden's មិនមែនលោក Trump នោះទេ ហើយខ្ញុំគ្រាន់តែជាអ្នកជួយពន្លត់ភ្លើង និងឈានដល់ការការចរចា"។ គួរបញ្ជាក់ថា លោកបានសម្តែងការមិនពេញចិត្តជាថ្មីម្តងទៀតចំពោះការវាយប្រហារដ៏ធំនាពេលថ្មីៗនេះរបស់រុស្ស៊ីទៅលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន៕