លោក Lee Jae-myung បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង សន្យាថានឹងភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងជើង

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥

អន្តរជាតិ៖ លោក Lee Jae-myung បេក្ខជនប្រធានាធិបតីសេរីនិយមរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញប្រព័ន្ធសង្គម Facebook ថា លោកនឹងព្យាយាមស្ដារឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានទាំងការទំនាក់ទំនងគ្នាតាមរយៈខ្សែទូរស័ព្ទយោធាបន្ទាន់ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Lee Jae-myung ជាបេក្ខជនប្រធានាធិបតីឈានមុខគេនៅក្នុងការស្ទង់មតិមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមិថុនា បាននិយាយថាលោកនឹងគ្រប់គ្រងទំនាក់ទំនងឱ្យមានស្ថិរភាពជាមួយប្រទេសចិន ដោយលោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន បានស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ក្នុងអំឡុងការដឹកនាំរបស់អតីតប្រធានាធិបតីលោក Yoon Suk Yeol។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកវិញ លោកបានប្ដេជ្ញាថានឹងលើកកម្ពស់ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនឱ្យទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕