ទីម័រឡេស្តេ នឹងចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៅខែតុលា

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៦ ៥ ២០២៥

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា ទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី២៦ ខែឧសភានេះ ដែលឯកឧត្តមបានយោងតាមហ្វេសប៊ុករបស់ប្រធានាធិបតីទីម័រឡេស្ត គឺថា ការប្រកាសឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានពេញសិទ្ធិដែលប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនេះពិតជាធ្វើឲ្យប្រជាជននិងមេដឹកនាំទីម័រ នឹងចារនូវឈ្មោះរដ្ឋបុរសកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រវត្តិសាស្រ្តដែលបានជ្រោមជ្រែងទីម័រឡេស្តេ ខណៈសម្តេចតេជោបានបំពេញទស្សនកិច្ចនៅទីម័រឡេស្តេកាលពីដើមខែនេះ  ។ 
ឯកឧត្តម ជា ធីរិទ្ធ បន្តថា ការទទួលយកទីម័រឡេស្តេនៅពេលនេះ ក៏ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់រដ្ឋបុរសកម្ពុជានៅក្នុងតំបន់អាស៊ានផងដែរ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាថ្ងៃទី២៦ ខែឧសភាថា ទីម័រឡេស្តេ ឬទីម័រខាងកើតនឹងចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ។ 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា "នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល”។
ក្រោយការប្រកាសពីបេក្ខភាពរបស់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាននេះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា ប្រធានាធិបតីទីម័រឡេស្ដេ បានថ្លែងអំណរគុណចំពោះមេដឹកនាំ និងមន្ត្រីនៃអាស៊ានទាំងអស់តាំងពីអតីតកាល និងបច្ចុប្បន្ន។ ឯកឧត្តមបន្តថា មេដឹកនាំ ទីម័រ តាំងពីអតីត និងបច្ចុប្បន្នបានជឿជាក់លើអាស៊ាន និងបានធ្វើការយ៉ាងលំបាកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយនេះគឺទទួលបានលទ្ធផលគួរឲ្យអបអរសាទរ៕