ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ​និង​អាជ្ញា​ធរ​មូលដ្ឋាន​ចុះពិនិត្យស្ថានភាព​ប្រឡាយ​ លូ​ តំបន់ជាយក្រុងបន្ទាប់​ពីភ្លៀងធ្លាក់ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​

​  ភ្នំពេញ៖ពេញមួយព្រឹកថ្ងៃទី២៦ឧសភា២០២៥នេះ 
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីនិងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥មានខណ្ឌសែន សុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យនិងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញដើម្បីរកមធ្យោយបាយក្នុងការបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។
   ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ។
  ក្នុងនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានជំរុញឱ្យអាជ្ញាធរខណ្ឌនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យជាមួយនឹងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូរបានលឿនពីផ្លូវជាតិលេខ៤។ ទី២រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។ បន្ថែមពីនេះទៀត  ឯកឧត្ដម ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕