មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពងទាកូនស្រែរនោងខេត្តតាកែវគ្រោងនិងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

009 | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

តាកែវ៖ ពងទាកូនស្រែរនោង ខេត្តតាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់និងមានភាពល្បីល្បាញផងនោះ គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។ នេះបើយោងតាមលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការប្រើប្រាស់ជីសេរីរាង្គផលិតចេញឡជីវៈឧស្ម័ន នៅថ្ងៃអង្គារ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥នេះនៅមន្ទីរកសិកម្មខេត្តតាកែវ។
    បើយោងតាមលោក កែវ ផល បន្ទាប់ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទៅលើ ផលិតផល«បង្កងតាកែវ»ដែលធ្វើឲ្យតម្លៃបង្កងមានការកើនឡើង និងមានតម្លៃល្អ អាជ្ញាធខេត្តតាកែវ រួមជាមួយក្រសួងកសិកម្មកំពុងតែសិក្សាពីលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីម៉ាកពងទាកូន ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ទៅក្រសួងពាណិជ្ជកម្មនៅពេលខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា ខេត្តតាកែវមានការចិញ្ចឹមទាសរុបជាង១លានក្បាល ក្នុងនោះមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាននិងមានកន្លែងភ្ញាស់ពងទាចំនួន៧៤កន្លែង។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ពងទាកូនស្រែរនោង» លើទីផ្សារ ព្រមទាំង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវកាន់តែច្រើនឡើងផងដែរ៕