សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនា ទាំងអស់ នៅកម្ពុជា

Narith | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៧ ០៥ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិ បត្តិការអូម៉ង់ ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនា ទាំងអស់ នៅកម្ពុជា ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងពេលជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ។
ក្នុងជំនួបនេះ សម្ដេចធិបតី បានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់   របស់រាជរដ្ឋាភិបាល ក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ នៅកម្ពុជា ដោយសម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានិងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត។ ក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ ទំនាក់ទំនងបន្ថែមទៀត ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។ 
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលបានជួបជាមួយសម្ដេចធិបតី។ ព្រះអង្គម្ចាស់ មានបន្ទូលថា កម្ពុជា ជាប្រទេសដែលមានលក្ខណៈ  ល្អប្រសើរ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។ អូម៉ង់-កម្ពុជា មានជំហរស្រដៀងគ្នាលើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។
ព្រះអង្គម្ចាស់មានបន្ទូលបន្ថែមថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស កំពុងផ្តោត មកទិសខាងកើត កម្ពុជា និងអូម៉ង់ នឹងមានឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ 
បន្ថែមលើនេះ សម្តេចធិបតី និងព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានឯកភាពជំរុញ ក្រសួង-ស្ថាន័បពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសក្កានុពល សំខាន់ៗ រួមមាន ពាណិជ្ជកម្ម កសិកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕