លោក Trump បង្ហាញពីចេតនាផ្តាច់ខ្លួនចេញពីជម្លោះនៅអ៊ុយក្រែន

Narith | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៧ ៥ ២៥

អន្តរជាតិ៖ កាសែត The New York Times បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump ទំនងជាកំពុងស្វែងរកការផ្តាច់ខ្លួនចេញពីជម្លោះអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមកាសែតខាងលើលោក Trump "ផ្តល់សញ្ញាថាគាត់កំពុងដកខ្លួនចេញពីជម្លោះ" ចំណែកសេចក្តីថ្លែងការណ៍របស់អនុប្រធានាធិបតីលោក JD Vance បាននិយាយជាសាធារណៈថា "យើងបើកចំហ ជាជាងការដើរចេញ"។ លើសពីនេះលោក Trump ក៏កំពុងដកខ្លួនចេញពីការប្តេជ្ញាចិត្តដើម្បីរួមគ្នាប្រឆាំងនឹងទណ្ឌកម្មរបស់រុស្ស៊ីផងដែរ។ទន្ទឹមនឹងនេះលោក Trump ធ្លាប់បាននិយាយថា ការលើកឡើងរបស់លោក Vladimir Zelensky តែងតែបង្កបញ្ហាដល់អ៊ុយក្រែន។ លោកបានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការវាយប្រហារដ៏ធំនាពេលថ្មីៗនេះរបស់រុស្ស៊ីទៅលើ​គោលដៅនានាក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ចាក់ថា ការធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់ លោកTrump  លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា សុន្ទរកថារបស់ ប្រធានាធិបតីអាមេរិកបន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងសារៈសំខាន់នៃដំណើរការចរចា៕