អធិការបតីអាល្លឺម៉ង់៖ លោកខាងលិចបានលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធ ដែលបញ្ជូនឱ្យអ៊ុយក្រែន

Narith | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៧ ៥ ២៥

អន្តរជាតិ៖ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត លោកខាងលិចរបស់អ៊ុយក្រែនបានលុបចោលការរឹតត្បិតអាវុធដែលពួកគេបានផ្ដល់ទៅឱ្យទីក្រុងកៀវ យកទៅប្រើនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz រុស្ស៊ីបានព្រមានថា ការសម្រេចចិត្តខាងលើ គឺជារឿងគ្រោះថ្នាក់ជាទីបំផុត ហើយអាចនឹងបង្កឧបសគ្គដល់ការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។ លោក Merz ដែលបានឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីដើមខែឧសភា ក៏បានសន្យាដែរថា "យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលយើងមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំង ជំនួយយោធាក្រោមទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដទៃ"។ នៅក្នុងបទសម្ភាសន៍ លោក Merz បានបន្ថែមថា "វាមិនមានទៀតឡើយ ការរឹតត្បិតលើអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធវាយប្រហារលើ គោលដៅយោធាក្នុងទឹកដីរុស្ស៊ី ដែលនេះមានន័យថា ចាប់ពីឥឡូវនេះទៅ អ៊ុយក្រែនអាចការពារខ្លួន តាមរយៈការវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៊ី "។ ក៏ប៉ុន្តែលោក Merz មិនបានបញ្ជាក់ លម្អិតថាតើការសម្រេចិត្តលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធលោកខាងលិចរបស់អ៊ុយក្រែនធ្វើឡើងតាំងពីពេលណាមក ឬក៏ថាតើការសម្រេចចិត្តនេះ នឹងត្រូវអនុវត្តលើអាវុធដែលអ៊ុយក្រែន បានទទួលរួចហើយ ឬក៏យ៉ាងណានោះទេ៕