សហរដ្ឋអាមេរិក បានច្រានចោលការអះអាងរបស់ហាម៉ាសដែលថាខ្លួនបានយល់ព្រមទទួលយកសំណើ បទឈប់បាញ់នៅហ្កាហ្សា

Narith | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៧ ៥ ២៥

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានច្រានចោលការអះអាងមួយរបស់ក្រុមហាម៉ាសដែលថា ក្រុមរបស់ខ្លួន បានយល់ព្រមទទួលយកសំណើបទឈប់បាញ់នៅហ្កាហ្សា ដែលត្រូវបានរាយការណ៍ថានឹងតម្រូវឱ្យមាន ការដោះលែងចំណាប់ខ្មាំង ១០នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៧០ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលស្និទ្ធនឹងហាម៉ាសបាននិយាយថា ក្រុមហាម៉ាសបានយល់ព្រមទទួលយក សំណើមួយដែលស្នើឡើងដោយបេសកជនពិសេសរបស់លោក Donald Trump គឺលោក Steve Witkoff សម្រាប់បទឈប់បាញ់នៅហ្កាហ្សា ដែលហាម៉ាសបានទទួលតាមរយៈក្រុមអ្នកសម្របសម្រួល។ មន្ត្រីហាម៉ាសម្នាក់ទៀតក៏បានប្រាប់ AFP ដែរថា ក្រុមរបស់ខ្លួនបានយល់ព្រម ទទួលយកសំណើថ្មីរបស់ សហរដ្ឋអាមេរិក ដែលហាម៉ាសទទួលបានពីក្រុមអ្នកសម្របសម្រួល។ ក៏ប៉ុន្តែតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក លោក Witkoff បេសកជនពិសេសអាមេរិករូប  នេះ បានច្រានចោលការលើកឡើងដែលថាហាម៉ាសព្រមទទួលយកសំណើរបស់លោក។ លោក Steve Witkoff បានច្រានចោលការអះអាងដែលថា ហាម៉ាសទទួលយកសំណើររបស់លោកសម្រាប់  ការដោះលែងចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់។ គួរបញ្ជាក់ថា បើតាមប្រភពរបស់ហាម៉ាស កិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើក្នុងនោះរួមមានបទឈប់បាញ់៧០ថ្ងៃ ជាថ្នូរនឹងការដោះលែង ចំណាប់ខ្មាំង១០នាក់ ហើយអំឡុងបទឈប់បាញ់ កិច្ចចរចានឹងត្រូវធ្វើឡើងដោយផ្ដោតលើបទឈប់បាញ់ អចិន្ត្រៃយ៍មួយដោយមានការធានាពីសហរដ្ឋអាមេរិក៕