គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទទួលស្គាល់ជាផ្លូវការផលិតផល១១មុខនៅខេត្តស្ទឹងត្រែង

Narith | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង- ខេត្តស្ទឹងត្រែងបានបង្ហាញពីស្នាដៃរបស់ប្រជាពលរដ្ឋនូវផលិតផលដែលកើតចេញពី ក្នុងមូលដ្ឋាន​  ហើយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ  បានពិនិត្យទៅលើ សូចនាករពាក់ព័ន្ធ និងសម្រេចជូនវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការបាន១១ផលិតផល ចាប់ពីឆ្នាំ ២០២១មកដល់ដើមឆ្នាំ២០២៥នេះ។

 ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងផលិតផលមួយភូមិមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់    សមាជិកភូមិមួយផលិតផលមួយ  នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២៧ ឆ្នាំ២០២៥ ឯកឧត្តមផលសុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយមានប្រសាសន៍ថា៖ ផលិតផលដែលប្រជាពលរដ្ឋយើងផលិតបាន  មានសារៈសំខាន់ណាស់ព្រោះវាមានចរឹកលក្ខណៈ ជារបស់ប្រទេសជាតិយើង និងបានជួយទ្រទ្រង់ផ្នែកសេដ្ឋកិច្ចជាតិទាំងមូល ដូច្នេះយើងត្រូវតែចងក្រង និងពិនិត្យ រៀបចំជួយឱ្យការផលិតត្រូវតាមស្តង់ដា និងមានទីផ្សារត្រឹមត្រូវ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ គណៈកម្មការជាតិភូមិមួយផលិតផលមួយបានធ្វើកិច្ចការងារនេះតាំងពីឆ្នាំ ២០២១មក  មិនតែប៉ុណ្ណោះ និងជំរុញឲ្យមានការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតបាននូវផលិតផល ទាំងនេះ ។
(សំឡេង)អីចឹងយើងនឹងធ្វើផលិតផលរបស់យើងឲ្យមាន ចំណាត់ថ្នាក់ ឡើងពីផ្កាយមួយពីរបីបួន ប្រាំ អីចឹងទៅ  ដែលចំណាត់ថ្នាក់ទាំងអស់នោះ  វាជាគុណតម្លៃបន្ថែមក្នុងការពង្រីក សកានុពលទីផ្សារ និងសកានុពលពាណិជ្ជកម្មរបស់បងប្អូន ។ 
លោកព្រំវណ្ណៈអភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖មូលដ្ឋានដ៍សំខាន់នេះ អាជ្ញាធរពាក់ព័ន្ធនឹងជំរុញ ផ្សព្វផ្សាយបន្ថែមឱ្យម្ខាស់អាជីវកម្ម  អាជីវករ ផលិតករប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកមុខរបរ ឱ្យបានទាំងបរិមាណនិងគុណភាព។
 លោកឈួនអ៊ុន អាយុ៤៨ឆ្នាំសមាជិកសហគមន៍ផលិតចង្កឹះធ្វើពីដើមទ្រាំងបានបញ្ចាក់ថា៖បច្ចុប្បន្ន សមាជិកសហគមន៍ខិតខំផលិត ផលិតផលធ្វើពីដើមទ្រាំងនេះ ឱ្យមានសោភណភាពដើម្បីទាក់ទាញ រកទីផ្សារលក់។
លោកបន្តថា៖ពេលនេះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានសម្រេចជ្រើសរើស ផលិតផលចង្កឹះធ្វើពីដើមទ្រាំងនេះជាផ្លូវការហើយសមាជិកសហគមន៍នឹងបង្កើនផលិតផលឱ្យបានច្រើ មុខ   មានទាំងគុណភាពនិងបរិមាណសម្រាប់នាំចេញ។
សូមបញ្ជាក់ថា៖ផលិតផលចំនួន១១មុខដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយជ្រើសរើសជាផ្លូវការនេះ នៅខេត្តស្ទឹងត្រែងរួមមាន៖ ណែមធ្វើពីត្រីក្រាយ .នំអន្សមជ្រូក- ស្រាម្នាស់ទឹកឃ្មុំ-ចន្ទីស្រែក្រសាំង -ស្ទឹងត្រែងរីសតមេគង្គ-ក្រមាភូមិកណ្តាល-សំពត់ផលិតដោយដៃ-ទឹកបរិសុទ្ធសេកុង-ចង្កឺះទ្រាំងអន្លុងជ្រៃ  -ក្រូចឆ្មាអូរស្វាយ-បន្លែជីគ្រប់មុខហាងខូបាន៕