សម្តេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ចាត់ទុកវិស័យឌីជីថល ជាវិស័យអាទិភាពគន្លឹះដ៏សំខាន់

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៥ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថល ជាវិស័យអាទិភាពគន្លឹះ ខណៈដែលក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad មានបំណងស្វែរកឱកាសវិនិយោគ លើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀត លើវិស័យឡូជីស្ទីកនៅកម្ពុជា ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Datuk Hanifah Noordin នាយកប្រតិបត្តិ នៃMMAG Holdings Berhad និងក្រុមហ៊ុន NexG Berhadចូលជួបសម្ដែងការគួរសម កាលពីថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលសម្តេច អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ក្នុងជំនួបនេះ លោក Datuk Hanifah Noordin បានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេស លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត នៅក្នុងតំបន់។ ជាមួយគ្នានេះ លោក Datuk Hanifah Noordin បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្ម លើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែងរកឱកាសវិនិយោគ លើវិស័យសន្តិសុខ ឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀត លើវិស័យឡូជីស្ទីកនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាជាមួយលោកនាយកប្រតិបត្តិ ក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការពង្រីកសមត្ថភាព កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយ ជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់, ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ ជាដើម។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រ ដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការ សម្រួលនីតិវិធីវិនិយោគលើវិស័យឡូជីស្ទីកនេះ។ ចំពោះវិស័យឌីជីថល សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថល ជាវិស័យអាទិភាពគន្លឹះ។
សម្តេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល កម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕