កម្ពុជា-វៀតណាម រួមគ្នាសហការតភ្ជាប់ការដឹកជញ្ជូនទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើន

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៥ ២០២៥)

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្ត្រ ដើម្បីរួមគ្នាសហការតភ្ជាប់ ការដឹកជញ្ជូនទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុកឱ្យកាន់តែច្រើន ក្នុងរដូវកាលបៃតង ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអនុសញ្ញាតឱ្យឯកឧត្តម Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសជិតខាងទាំងពីរ ឱ្យច្រើនឡើងថែមទៀត ក្នុងរដូវកាលបៃតងនេះ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាម មកតំបន់ទេសចរណ៍កម្ពុជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការ រៀបចំព្រឹត្តការណ៍ទេសចរណ៍ ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវ ទស្សនៈរួមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាត់ទុកថាមានសារៈសំខាន់ ក្នុងការជួយ ជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រជាជននៃប្រទេសទាំងពីរ ហើយកំណើនចំនួនទេសចរវៀតណាមមកកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលធ្វើឲ្យ កម្ពុជា ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យ ពីសំណាក់អ្នកទេសចរ និងធុរជនវៀតណាម និងអន្តរជាតិ៕