ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា  ២៨ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យអាទិភាព ឯកឧត្តម បានលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ចំនួន ៥ចំណុច រួមមាន៖ ១. គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត។ ត្រូវកសាងផែនការជាក់ស្តែង សម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដោយធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ផ្អែកលើគោលការណ៍គុណាធិបតេយ្យ។ ២. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសមន្រ្តីរាជការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកទទួលការបំពាក់បំប៉ន និងបណ្តុះបណ្តាល ឱ្យក្លាយជាមន្ត្រីល្អឈានមុខក្នុងអង្គភាពគំរូ នៃវិស័យសាធារណៈ។ ៣. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវអប់រំដល់មន្រ្តីរាជការគ្រប់រូប ឱ្យកសាងវប្បធម៌នៃការពុះពារសិក្សារៀនសូត្រជាប្រចាំពេញមួយជីវិត ដើម្បីកសាងរដ្ឋបាលសាធារណៈមួយដែល “ស្អាតស្អំ ខ្លាំង ឆ្លាតវៃ និងយកប្រជាជនជាស្នូល”។ ៤. សាលាភូមិន្ទរដ្ឋបាលត្រូវកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តរីកចម្រើននៃវិស័យសាធារណៈក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិក្នុងយុគសម័យឌីជីថល ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និង ៥. សាលាភូមិន្ទរដ្ឋបាល ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ដោយបង្កើតឱ្យមាន “វេទិកាភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ។
គួរជម្រាបថា ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៤ កន្លងមកនេះ សាលាសម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ៣០,២២៦ នាក់ (នារី ៦,៨៧៤ នាក់ ស្មើ ២២,៧៤%) ក្នុងនោះរួមមាន៖ សិស្សមន្ត្រីជាន់ខ្ពស់, សិស្សមន្ត្រីមធ្យម, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់, កម្មសិក្សាការីមន្ត្រីមធ្យម, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល, កម្មសិក្សាការីមន្ត្រីក្រមការ, សិស្សមន្ត្រីក្របខណ្ឌថ្មី និងសិក្ខាកាមវគ្គខ្លី។ 
ដោយឡែក ជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រ ឆ្នាំ២០២៤ មានចំនួនសរុប ៦៦៧នាក់ (នារី ១៤៧នាក់, ព្រះសង្ឃ១១អង្គ) រួមមាន៖ ១).វិក្រឹតការមន្ត្រីជាន់ខ្ពស់ ចំនួន ៩៨នាក់ (នារី ១៥នាក់, ព្រះសង្ឃ ៧អង្គ), ២).វិក្រឹតការមន្ត្រីមធ្យម ចំនួន ២៣៥នាក់ (នារី ៤៩នាក់), ៣).វិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៤១នាក់ (នារី ១១នាក់, ព្រះសង្ឃ ៤អង្គ), ៤).វិក្រឹតការមន្ត្រីក្រមការ ចំនួន ១៦នាក់ (នារី ៦នាក់), ៥).សិក្ខាកាមមន្ត្រីជាន់ខ្ពស់នៃសាកលវិទ្យាល័យការពារជាតិ ចំនួន ៩៨នាក់ (នារី ៦នាក់), ៦/សិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបរិស្ថាន ចំនួន ២៣នាក់ (នារី ៩នាក់) និង ៧).សិក្ខាកាមមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ចំនួន ១៦៥នាក់ (នារី ៥៧នាក់)។
ក្នុងឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការី ឆ្នាំ២០២៥ សរុបចំនួន ៩៧៨ នាក់ (នារី ២១០នាក់, ព្រះសង្ឃ២០អង្គ)៕