សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ៥ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថាអាស៊ាននៅតែជាតំបន់ដែលមានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភពលោកកាន់តែមានភាពមិនច្បាស់លាស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ាន បានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ 
ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ សម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។ ទុកជាក្របខ័ណ្ឌណែនាំ
ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជា មុន ប្រមុខដឹកនាំបានអះអាងសាជាថ្មីពីសារៈសំខាន់នៃការរក្សា និងពង្រឹងមជ្ឈភាព និងឯកភាព អាស៊ានលើទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅដែលមានស្រាប់ និងថ្មីៗ។ ប្រមុខដឹកនាំ ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន ដោយផ្តោតលើកំណើន ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែលមិនទុកនរណាម្នាក់ និងកន្លែងណាមួយចោល។ ដើម្បីដោះស្រាយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្អែកលើ ច្បាប់។
សម្តេចធិបតី បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ជាពិសេសបរិយាបន្ន និងចីរភាព គឺជាសសរស្តម្ភ សំខាន់សម្រាប់ធានាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់តំបន់។ សម្តេចធិបតី បានសង្កត់ ធ្ងន់ថា នៅចំពោះមុខនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការកើនឡើងនៃការគំរាមកំហែងពី បញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមានការឯកភាពគ្នាលើគោលដៅ យុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់លើ សកម្មភាពរួម។

សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថាអាស៊ាននៅតែ ជាតំបន់ដែល មានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភពលោកកាន់តែមានភាពមិន ច្បាស់លាស់។ ដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព ការដកចេញនូវរបាំងនានា ការបន្ស៊ាំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថលនិងបរិស្ថានបៃតង ក្នុងការបង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់។ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា អាស៊ានត្រូវពង្រឹង ការតភ្ជាប់លើគ្រប់ទិដ្ឋភាពរូបវន្ត ស្ថាប័ន និងប្រជាជននិងប្រជាជន។ នេះជាការរួមបញ្ចូលការជំរុញគំនិត ផ្តួចផ្តើមយុទ្ធសាស្រ្តគន្លឹះ ដូចជាការតភ្ជាប់បណ្តាញថាមពលអាស៊ាន ដើម្បីសម្រេចបាននូវគោលដៅ រួមនៃការកាត់បន្ថយការសាយភាយឧស្ម័នកាបូន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការលើក កម្ពស់ទេសចរណ៍ក្នុងតំបន់ ក្នុងការធ្វើឱ្យអាស៊ានជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើក ចម្រុះ និង ប្រកួតប្រជែង។សម្តេចធិបតី បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងខ្លាំង និងជាប់លាប់របស់កម្ពុជាចំពោះ សមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ និងបានគូសបញ្ជាក់ថា ការចូលជា សមាជិករបស់ទីម័រឡេស្តេនឹងមិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើត មាន និងថ្មីៗ។ សារៈសំខាន់ដូចគ្នាគឺ វានឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបានអត្ថប្រយោជន៍ពី សមាហរណកម្មក្នុងតំបន់។ នៅពេលដែលយើងមកដល់ចំណុចដ៏សំខាន់មួយ ដែលយើងត្រូវគូស ផែនទីបង្ហាញផ្លូវសម្លឹងឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្តេចធិបតី បានរំលេចថា ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួជាត្រីវិស័យនាំផ្លូវរួមសម្រាប់អាស៊ាន ឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង។ក្នុងអំឡុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុច (5PC) និងការផ្លាស់ប្តូរទស្សនៈលើការវិវត្តនៃប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិ ដែលរួមមានបញ្ហាជះឥទ្ធិពលលើសេដ្ឋកិច្ចសកល និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែក លើច្បាប់៕