លោក Elon Musk ប្រកាសចាកចេញពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ ៥ ២៥

 

អន្តរជាតិ៖ លោក Elon Musk ប្រធានក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla បានចុះចេញពីតំណែងជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ទទួលបន្ទុកជាប្រធាន អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ នៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា លោក Elon Musk បានដើរចេញជាផ្លូវការពីអង្គភាព DOGE ដែលរូបលោកបានដឹកនាំចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៥។ ការគូសបញ្ជាក់របស់លោក Elon Musk លើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបាននិយាយទៀតថា "ខ្ញុំត្រូវតែផ្ដោត ជាអតិបរមាទៅលើក្រុមហ៊ុន xAI និង Tesla វិញ ខណៈយើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាសំខាន់"។ គួរបញ្ជាក់ថា ការសម្រេចចិត្តដើរចេញរបស់លោក Elon Musk បានធ្វើឡើងនៅមុនថ្ងៃទី២៨ ខែឧសភា ដែលជាកាលបរិច្ឆេទ ១៣០ថ្ងៃបន្ទាប់ពីការតែងតាំងរូបលោកជាប្រធានអង្គភាព DOGE ដែល លោកទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញគោលនយោបាយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាម៉េរិកដែលតម្រូវឱ្យជម្រុះបុគ្គលិករដ្ឋជាច្រើននាក់ចេញពីការងារ៕

លោក Elon Musk ប្រកាសចាកចេញពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ
លោក Elon Musk ប្រកាសចាកចេញពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ
លោក Elon Musk ប្រកាសចាកចេញពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ