លោក ដូណាល់ ត្រាំ៖ កាណាដាអាចចូលរួមក្នុងគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់លោកដោយឥតគិតថ្លៃ បើព្រមធ្វើជារដ្ឋទី៥១ របស់អាម៉េរិក

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ ៥ ២៥

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា ប្រទេសកាណាដាអាចចូលរួមក្នុងគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់លោកដោយឥតគិតថ្លៃ ប្រសិនបើយល់ព្រមក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោងតាមលោក ត្រាំ វានៅមានផ្លូវផ្សេងមួយទៀតសម្រាប់កាណាដា នោះគឺត្រូវបង់ប្រាក់ ៦១ពាន់លានដុល្លារដើម្បីក្លាយជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome។ លោក ត្រាំ ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតថា លោកចង់ឱ្យកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក។ កាណាដាបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមក្នុងគម្រោងផលិត Golden Dome ដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីសប្ដាហ៍មុន។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានលើកឡើងថា "ខ្ញុំបានប្រាប់កាណាដាថាប្រសិនបើចង់ចូលរួមជាផ្នែកមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome របស់យើង គឺត្រូវចំណាយលុយ ៦១ពាន់លានដុល្លារ។ ប៉ុន្តែពួកគេនឹងមិនចាំបាច់ចំណាយលុយឡើយ ប្រសិនបើពួកគេយល់ព្រមក្លាយជារដ្ឋទី៥១ របស់ពួកយើង ហើយពេលនេះពួកគេកំពុងពិចារណាលើសំណើនេះ"។ គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសពីគម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome កាលពីសប្ដាហ៍មុន ដោយនឹងត្រូវចំណាយប្រាក់ប្រហែលជា ១៧៥ពាន់លានដុល្លារ ហើយអាចនឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៩៕