ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី លោក Macron នឹងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យការពារជាតិ

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ ៥ ២៥

អន្តរជាតិ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង នឹងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យការពារជាតិ ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ឥណ្ឌូនេស៊ី នៅថ្ងៃទី២៨ ខែឧសភា ដែលជាជើងទី២ នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់ឥទ្ធិពលរបស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រធានាធិបតីបារាំង ត្រូវបានទទួលស្វាគមន៍ដោយ លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីមុននឹងចូលរួមក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគ និងនិស្សិតនៅឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចូលរួមពិធីលៀងសាយភោជ។ លោក Macron បាននិយាយថា "ខ្ញុំពិតជាអន្ទះសារចង់ជួបបងប្រុសរបស់ខ្ញុំសាជាថ្មី គឺលោកប្រធានាធិបតី Prabowo"។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាគោលដៅទី២ នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីលោក Macron បានបញ្ចប់ដំណើរទស្សនកិច្ច នៅវៀតណាមកាលពីថ្ងៃអង្គារ។ នៅវៀតណាម លោក Macron បាននិយាយថាបារាំងប្រៀបបានទៅនឹង "អំណាចមួយនៃសន្តិភាព និងតុល្យភាព"។ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក Macron នឹងត្រូវធ្វើដំណើរទៅទីក្រុង Yogyakarta នៅលើកោះជ្វារបស់ឥណ្ឌូនេស៊ី មុននឹងបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ជាទីដែលលោកត្រូវបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោកក្នុងតំបន់អាស៊ីអាគ្នេយ៍៕