សមយុទ្ធនាគមាសលើកទី៧ គឺបានបន្សល់ទុកនូវមិត្តភាព និងនិមិត្តរូបមួយដ៏រឹងមាំ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីរ

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៨ ០៥ ២០២៥

  MC៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក សមយុទ្ធនាគមាសលើកទី៧  រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើកនេះ គឺបានបន្សល់ទុកនូវមិត្តភាព និមិត្តរូបមួយដ៏រឹងមាំ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រយោធា នៃកិច្ចសហ ប្រតិបត្តិការមិត្តភាព។

  ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាសលើកទី៧រវាងកងទ័ពកម្ពុជា-ចិន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នាក្នុងសមយុទ្ធនេះអស់ជាង១០ថ្ងៃរួចមក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារបានមានប្រសាសន៍ថា សមយុទ្ធនាគមាសឆ្នាំ២០២៥ដែលរៀបចំឡើងក្នុងបរិបទដែលពិភពលោកបាននិងកំពុងបន្តប្រឈម នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។  ប៉ុន្តែទោះបីជាប្រឈមនឹងសភាពការណ៍បែបនេះ ក៏ កងទ័ពប្រទេសទាំងពីរ ជម្នះគ្រប់ឧបសគ្គ គ្រប់ការលំបាក រួមចិត្តតែមួយ កៀកស្មាគ្នា ធ្វើការជាមួយគ្នារហូតសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ ឯកឧត្តមនាយឧត្តមសេនីយ៍បញ្ជាក់ថា តាមរយៈសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើកនេះ បានបន្សល់ទុកនូវមិត្តភាព និមិត្តរូបមួយដ៏រឹងមាំ និងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសកងទ័ពនិងប្រទេសទាំងពីរ សម្រាប់នាយទាហានបន្តវេនសិក្សារៀនសូត្រនាពេលអនាគត។

   ឯកឧត្ដមនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ជោគជ័យដែលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍចំណងមិត្តភាពរបស់ប្រទេសទាំងពីរ ក្នុងស្មារតីរួមគ្នាបន្តអនុវត្តតាមទស្សនៈរួមដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នា ពង្រឹងប្រាស្រ័យទាក់ទងទៅវិញទៅមកកាន់តែស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត រួមចំណែកជាដៃគូ ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាគ្រប់រដូវកាល នឹងយុគ្គសម័យថ្មី តាមរយៈការជំរុញផ្សារភ្ជាប់រវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍បន្ថែមទៀតថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បាននិងកំពុងចាក់ឫសជ្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងមិត្តភាពដែកថែប ដោយឈរលើការជឿជាក់ទុកចិត្តគ្នា ការយោគយល់គ្នា និងការគោរពគ្នា។

   «រដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិងកំពុងជំរុញ ឱ្យការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅពង្រឹងទំនុកចិត្តនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ ការផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន ការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់ និងការធានាសន្តិសុខកម្រិតខ្ពស់ ដែលក្នុងនោះរួមបញ្ចូលទាំងសន្តិសុខជាតិនិងតំបន់ផងដែរ ។»

  សូមជម្រាបថា សមយុទ្ធលើកទី៧ ប្រព្រឹត្តទៅនៅទីតាំង២ផ្សេងគ្នា គឺ ទី១ សមយុទ្ធលើផ្ទៃសមុទ្រ និងលើអាកាស ស្ថិតក្នុងខេត្តព្រះសីហនុ ទី២ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។សម្រាប់សមយុទ្ធលើកទី៧នេះ កងទ័ពកម្ពុជា-ចិន បានប្រើអាវុធកម្រិតខ្ពស់ និងមធ្យោបាយទំនើបៗជាច្រើនប្រភេទ រួមមាន ប្រើកាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ ឧទ្ធម្ភាគចក្រ នាវាចម្បាំង គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្ត ឆ្កែយន្ត ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក សម្ភារៈបំផ្ទុះ និងគ្រាប់រំសេវ ជាដើម ដោយបូករួមទាំងការប្រើបញ្ញាសិប្បនិមិត្ត (AI) ថែមទៀត។ ប្រធានបទក្នុងការធ្វើសមយុទ្ធលើកទី៧នេះ គឺស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម។ ជាធម្មតា កងទ័ពកម្ពុជា-ចិន តែងធ្វើសមយុទ្ធនាគមាសជាមួយគ្នាម្តងជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះអាក់ខាន។ ជាក់ស្តែង កងទ័ពប្រទេសទាំង២ ធ្លាប់អាក់ខានធ្វើសមយុទ្ធជាមួយគ្នាអស់២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារកាលនោះ ជំងឺកូវីដ-១៩កំពុងរាលដាលខ្លាំង៕