សហគមន៍កសិកម្មទំនើប អនុវត្តការងារឈរលើគោលការណ៍ស្ម័គ្រចិត្ត និងវិវត្តទៅតាមការត្រៀមលក្ខណៈសម្បត្តិជាក់ស្តែងរបស់កសិករជាសមាជិក

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៨.០៥.២០២៥

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប អនុវត្តការងារឈរលើគោលការណ៍ស្ម័គ្រចិត្ត និងវិវត្តទៅតាមការត្រៀមលក្ខណៈសម្បត្តិជាក់ស្តែងរបស់កសិករជាសមាជិក ព្រោះសហគមន៍ដែលមានកម្រិតសមាហរណកម្មនៃផលិតកម្មរឹតតែខ្ពស់ គឺទាមទារឱ្យមានទំនុកចិត្តលើការងារជាក្រុមរឹតតែច្រើន ។
  
   ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា គោលការណ៍នៃកម្មវិធីគោលនយោបាយអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺរៀបចំឡើងក្នុងគោលបំណងចង់ឱ្យកសិករដែលដាំដុះដំណាំជាលក្ខណៈគ្រួសារ ប្រមូលផ្ដុំធ្វើការរួមគ្នា តាំងពីការប្រមូលទិញធាតុចូលកសិកម្ម ការធ្វើផលិតកម្ម ការស្វែងរកទីផ្សាររួមគ្នា ការប្រើប្រាស់ទុនរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ជាពិសេសប្រើប្រាស់ប្រព័ន្ធធ្វើការរួមគ្នាតែមួយ ។
ឯកឧត្តមបានបន្តថា នៅពេលដែលក្រសួងកសិកម្ម បានចាប់ផ្តើមអនុវត្តគោលការណ៍នេះ គឺឃើញថាប្រជាកសិករខ្លះ គឺមិនទាន់អាចទទួលយកបាននូវការរួមគ្នាធ្វើកសិកម្មទាំងនេះទេ ដូច្នេះ បន្ទាប់ពីការអនុវត្តជាបន្តបន្ទាប់លើការងារនេះ គឺក្រសួងកសិកម្ម មិនមានការបង្ខិតបង្ខំទៅដល់កសិករ ឱ្យប្រមូលផ្តុំទៅជាសហគមន៍កសិកម្មទំនើបនោះទេ ដោយសារសហគមន៍កសិកម្មទំនើប បង្កើតឡើងដោយឈរលើមូលដ្ឋានការស្ម័គ្រចិត្ត ហើយប្រសិនបើប្រជាកសិករមិនទាន់ អាចអនុវត្តការងាររួមគ្នាឬមិនទាន់មានទំនុកចិត្តក្នុងការធ្វើការរួមគ្នា គឺក្រសួងកសិកម្មនៅតែទុកពេលវេលាទៅដល់ពួកគាត់ដូចគ្នា ។
ឯកឧត្តម បានបន្តទៀតថា នៅពេលដែលចាប់ផ្តើមអនុវត្តការងារនេះ គឺក្រសួងមានការសម្របសម្រួលទៅវិញទៅមកលើលក្ខខណ្ឌមួយចំនួន ដែលធ្វើឱ្យកសិករអាចទទួលយកបាន ផ្តល់ភាពជាម្ចាស់ទៅដល់ប្រជាកសិករ ហើយនៅពេលដែលកសិករអនុវត្តការងាររួមគ្នានិងអាចទុកចិត្តគ្នាបាន ទើបក្រសួងចាប់ផ្តើមអនុវត្តន៍ជំហានបន្ទាប់ទៀត ។
 « ដូច្នេះក្រសួងអនុវត្តទៅតាមកម្រិត តាមការត្រៀមខ្លួនរបស់ប្រជាកសិករ បើសិនកសិករមិនទាន់មានការទុកចិត្តគ្នា ប៉ុន្តែនៅចំណុចខ្លះក៏គាត់អាចអនុវត្តបាន អាចរួមគ្នាធ្វើទៅតាមអ្វីដែលក្រសួងចង់បាន ប៉ុន្តែនៅចំណុចខ្លះគឺគាត់ចង់នៅមើលសិន ដោយរដូវកាលទី១ អនុវត្តត្រឹមមួយជំហាន រដូវកាលទី២ ទី៣ គឺគាត់នៅបន្តវិវត្តខ្លួនទៅតាមស្ថានភាពជាក់ស្តែង ដែលចំណុចទាំងនេះគឺជាកត្តាសំខាន់ គឺក្រសួងធ្វើការជាមួយកសិកររាប់ម៉ឺននាក់ រាប់ម៉ឺនគ្រួសារ គឺមិនអាចធ្វើការបង្ខិតបង្ខំបាននោះទេ ការងារសហគមន៍នេះ គឺធ្វើឡើងក្រោមហេតុផលដើម្បីបម្រើផលប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ បើសិនជាគាត់មិនចូលរួម គឺត្រូវព្យាយាមពន្យល់ឱ្យគាត់យល់ មិនមែនចាប់បង្ខំនោះទេ ពីព្រោះការយល់ឃើញរបស់ប្រជាកសិករគឺជាកត្តាកំណត់ ទៅនឹងលទ្ធភាព និងប្រសិទ្ធភាព ដែលក្រសួងបាននិងកំពុងព្យាយាមធ្វើ »។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជាបង្កើនប្រសិទ្ធភាពផលិតកម្ម ប្រកបដោយភាតរបរិស្ថាននិងចីរភាព ៕