សម្តេចធិបតីគាំទ្រសមាគមកម្ពុជា-ជប៉ុន ដែលមានផែនការសកម្មភាពជាច្រើន ដេីម្បីជំរុញ ការវិនិយោគនៅកម្ពុជា

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រ សមាគមកម្ពុជា-ជប៉ុន ដែលបានដាក់ចេញផែនការសកម្មភាពជាច្រើនដេីម្បីជំរុញការវិនិយោគនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គាំទ្រ ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, ក្នុងឱកាសអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។ 
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យឯកឧត្តម​ និង​ គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការ វិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន យកចិត្តទុកដាក់,​ សម្របសម្រួល​ និង​ ​គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និង ពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម,​ ដៃគូ​ និង​ ភាគីពាក់ព័ន្ធនានានៅកម្ពុជា។ 

ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣ របស់សមាគម រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។ 

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួប ឯកឧត្តមប្រធាន សមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់, ជាពិសេស ការរៀបចំយន្តការ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស​ និង​ ប្រទេសជប៉ុន។ ចំពោះការជំរុញសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា, សម្ដេចធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាព ក្នុងការរៀបចំតំបន់ សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone - ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចធិបតីបានគូសបញ្ជាក់ពីការ គាំទ្រចំពោះការដំណើរការ ESEZ នេះ។ 

មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យបន្តពិភាក្សាបន្ថែមទៀត ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ។
សូមបញ្ជាក់ថា   សមាគមកម្ពុជា-ជប៉ុន (JCA)  បានរួមចំណែកដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការចូលរួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, និងការលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមកនៃវប្បធម៌, ការអប់រំ, និងកីឡា៕