កិច្ចចរចាបារាំង-ឥណ្ឌូណេស៊ី ផ្តោតលើកិច្ចព្រមព្រៀងការពារជាតិ និងវិបត្តិនៅតំបន់ហ្គាហ្សា

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥
អន្តរជាតិ៖ យោងតាមការថ្លែងរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងបាននិយាយថា កាលពីថ្ងៃពុធ ប្រទេសបារាំង និងឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិបឋមមួយដែលមានការបញ្ជាទិញសម្ភារៈយោធាថ្មីពីទីក្រុងប៉ារីស រួមទាំងយន្តហោះចម្បាំង Rafale និងនាវាមុជទឹក Scorpene ហើយមេដឹកនាំទាំងពីរក៏បានពិភាក្សាពីវិបត្តិនៅតំបន់ហ្គាហ្សាផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto លោក Macron បានមានប្រសាសន៍ថា "ខ្ញុំរីករាយចំពោះការចុះហត្ថលេខា ដើម្បីអាចបើកទ្វារទៅរកការបញ្ជាទិញថ្មីនូវយន្តហោះចម្បាំង Rafale នាវាមុជទឹក Scorpene និងនាវាចម្បាំងធុនស្រាល"។ ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា លោក Prabowo បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក មានឆន្ទៈទទួលស្គាល់អ៊ីស្រាអែល និងបង្កើតទំនាក់ទំនងការទូត ប្រសិនបើអ៊ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាឯករាជ្យមួយ។ លោក Macron បានរំលឹកពីគោលជំហររបស់បារាំងដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ហើយយើងនឹងរៀបចំក្នុងពេលឆាប់ៗនេះ ដោយសហការជាមួយអារ៉ាប៊ីសាអូឌីត នូវសន្និសីទមួយស្តីពីតំបន់ហ្គាហ្សានៅទីក្រុងញូវយ៉ក ដើម្បីផ្តល់កម្លាំងរុញច្រានថ្មីដល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការទទួលស្គាល់សិទ្ធិរស់នៅដោយសន្តិភាព និងសន្តិសុខរបស់អ៊ីស្រាអែល៕