លោក Netanyahu បានបញ្ជាក់ពីការសម្លាប់លោក Mohammad Sinwar មេដឹកនាំហាម៉ាស់នៅតំបន់ហ្គាហ្សា

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥
អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា លោក Mohammad Sinwar មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងជាប្អូនប្រុសរបស់អតីតមេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងនៅក្នុងសភា លោក Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងស្ថិតក្នុងចំណុចដ៏សំខាន់ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់ ហើយយោធាក៏បានកម្ចាត់លោក Mohammad Sinwar  ហើយនេះគឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូងនៃការស្លាប់របស់លោក Mohammad Sinwar។ ការវាយប្រហារនោះបានសម្លាប់មនុស្ស ២៦នាក់ផ្សេងទៀត ហើយបើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា មិនត្រូវបានបញ្ចាក់ពីលោក Mohammad Sinwar នោះទេ។ លោក Mohammad Sinwar មានអាយុ ៤៩ឆ្នាំ គឺជាឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់ហាម៉ាស់ ដែលត្រូវបានឡើងកាន់តំណែងជាមេដឹកនាំប្រតិបត្តិការនៅហ្គាហ្សា និងជាមេបញ្ជាការកងពលតូចកាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការស្លាប់របស់បងប្រុសលោក។ គួរបញ្ជាក់ថា ការបញ្ជាក់ពីការស្លាប់របស់មេដឹកនាំហាម៉ាស់រូបនេះ អាចនឹងមានផលប៉ះពាល់ដល់រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុម និងកិច្ចចរចាដែលកំពុងបន្ត ទោះបីជាក្រុមហាម៉ាស់មិនទាន់បញ្ជាក់ក៏ដោយ៕