ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥
អន្តរជាតិ៖ កាលពីថ្ងៃទី២៨ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី Sulyok Tamas ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមរយៈពេលបីថ្ងៃ ដែលតបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietbam Plus។ លោកប្រធាន Man បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតី Tamas និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ហុងគ្រី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ដោយបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍សំខាន់ ដែលប្រព្រឹត្តទៅចំពេលដែលវៀតណាម និងហុងគ្រីកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោកមានជំនឿថា ដោយមានទំនៀមទំលាប់មិត្តភាពដ៏ល្អ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Tamas នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ហុងគ្រី ដោយអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញារួមដំណើរជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ ជួយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។ លោក Tamas ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពចំពោះគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី។ លោកបានសម្តែងការចាប់អារម្មណ៍ និងកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេស ព្រមទាំងអះអាងថា វៀតណាមតែងតែជាដៃគូអាទិភាពកំពូលរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍៕