វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី២៩ ឧសភាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលស្រុកសៀមបូកបានណែឱ្យក្រុមការងារកែលម្អរផ្លូវធ្វើចរាចរណ៍វាងស្ពានឱ្យងាយស្រួល ទាំងម៉ូតូនិងរថយន្ត ដើម្បីធានាសុវត្ថិភាពទៅមក ព្រោះនៅតាមជួរមាត់ទន្លេក្នុងឃុំអូរម្រះនេះ មានតែផ្លូវមួយខ្សែនេះទេ សម្រាប់ជំរុញផ្នែកសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង។
ក្នុងឱកាសចុះពិនិត្យផ្លូវស្ពានកំពុងសាងសង់នៅតាមផ្លូវជួរមាត់ទន្លេក្នុងឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងថ្ងៃទី២៩ឧសភាឆ្នាំ២០២៥ លោកសួងហ៊ី អភិបាលស្រុកបានបញ្ជាក់ថា៖ តាមការពិនិត្យឃើញថាផ្លូវតាមជួរមាត់ទន្លេនេះមានសភាពល្អច្រើនហើយ ចាប់ពីទីប្រជុំជនស្រុកមកដល់ភូមិត្បូងខ្លាក្នុងឃុំអូរម្រះនេះ តែយើងមានបញ្ហាផ្លូវវាងស្ពាន ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នានោះជំនន់ទឹកភ្លៀងបង្កឲ្យដាច់ផ្លូវវាង ធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរទៅមក ។
លោកបន្តថា៖ភាពប្រឈមនេះសូមឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលនិងកែលម្អផ្លូវនេះឡើងវិញ ឱ្យបានឆាប់និងមានគុណភាព ហើយក្នុងនោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះសូមឱ្យមានការប្រុងប្រយ័ត្នផងដែរ។
អីចឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការយោគយល់បន្តិចដែរ នៅចំណុចស្ពាននេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងដំឡើងធ្នឹមស្ពានហើយ តាមរយៈការសាកសួរប្រធានក្រុមការងារនៅទីនេះ ហើយមួយខែទៀតការដ្ឋានសាងសង់ស្ពាននេះ គឺអាច នឹងរួចរាល់ក្នុងខែសីហាខាងមុខ និងសូមឱ្យបងប្អូន ធ្វើដំណើរពេលនេះ សូមឲ្យមានការប្រុងប្រយ័ត្ន។
លោកប៊ុនធឿនប្រជាពលរដ្ឋរស់នៅភូមិត្បូងខ្លា ឃុំអូរម្រះបានសាទរដល់លោកអភិបាលស្រុកបានមកពិនិត្យនិងជំរុញឱ្យក្រុមការងារ ពន្លឿនជួសជុលផ្លូវវាងនេះឱ្យឆាប់ ព្រោះបងប្អូនប្រជាពលរដ្ឋយើងរងភាពលំបាក់ក្នុងការធ្វើចរាចរណ៍ទៅមកអស់មួយសប្តាហ៍ហើយ ជាពិសេសការដឹកទំនិញចេញចូលមិនបានទេ។
លោកម៉ៅ .គឹមធី មេក្រុមដឹកនាំជួសជុលផ្លូវវាងនេះបានទទួលស្គាល់ថា៖ប៉ុន្មានថ្ងៃនេះមានភាពលំបាកពិតប្រាកដមែន ដោយសារតែមានភ្លៀងពីបីថ្ងៃជាប់ៗគ្នា បង្កឱ្យទឹកហូរនាំសំរាមមកស្ទះលូហើយទឹកហូរកាត់ផ្តាច់ផ្លូវតែម្តង ។
លោកបន្តថា៖ក្រុមការងារសាងសង់ផ្លូវស្ពាននេះកំពុងដោះស្រាយនិងធ្វើសកម្មភាពជួសជុលកែសម្រួលឡើងវិញហើយ ។
(សំឡេង)ខ្ញុំធ្វើអានេះហើយស្អែក ឡើងខ្ញុំរៀបចំទៅធ្វើខាងណោះម្ខាងទៀត។
សូមបញ្ជាក់ថា៖ផ្លូវនិងស្ពានទាំងពីរនេះក្រុមហ៊ុនសម្រេចសាងសង់បានប្រមាណ៧០%ហើយអាចនិងរួចរាល់នៅក្នុងខែសីហា ចុងឆ្នាំ២០២៥នេះ ហើយបងប្អូនប្រជាពលរដ្ឋនិងទទួលបានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទាំងម៉ូតូនិងរថយន្ត និងបានជំរុញឱ្យមានកំណើនផ្នែកសេដ្ឋកិច្ចជាលក្ខណៈគ្រួសារផងដែរ៕
គឹមហឿន ស្ទឹងត្រែង ថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៥