កូនឈើចំនួនជាង៣លានដើមនឹងត្រូវបញ្ចេញចែកជូនពលរដ្ឋយកទៅដាំនៅក្នុងឆ្នាំនេះ

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០៥ ២០២៥
ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួនជាង៣លាន៣៨ម៉ឺន ដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ក្នុងបំណងបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមកូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ ជាង៣លានដើមនេះ មានកូនត្នោតចំនួនជាង៣៨ម៉ឺនដើម។
ឯកឧត្តមអ្នកនាំពាក្យ បានថ្លែងដូច្នេះថា «ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះ និងជូនកូនត្នោតចំនួន៣៨៨.៥៦៦ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ មន្ទីរបរិស្ថាន-រាជធានីខេត្ត ទូទាំងប្រទេស  មានចំនួនសរុប១.៤៤៩.៤៣៦ដើម, ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន៣៨៣.៨៧៧ដើម, សប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន៦៧២.៣០០ ដើម, រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបណ្តុះកូនត្នោតចំនួន១២៦.៨៣០ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២០.០០០ដើម»។ 
ឯកឧត្តម បន្តថា ដោយឡែកឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើដែលបានបណ្តុះនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន៣១០.១៧៨ដើម។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម នៅឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។ 
ជាងនេះទៀត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន១,៣លានដើម៕