បទយកការណ៍៖ រួតទី៣ នៃប្រាសាទបាយ័នត្រៀមបើកឱ្យទេសចរបានឡើងទស្សនាឡើងវិញឆាប់ៗនេះ

Chuon Bona | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកឱ្យដំណើរការរួតទី៣ នៅជ្រុងខាងលិច ឆៀងខាងត្បួង នៃប្រាសាទបាយ័ន ដោយអនុញ្ញាតឱ្យទេសចរបានទស្សនាឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានផ្អាក ដើម្បីធ្វើការជួសជុលថែទាំអស់ជាច្រើនឆ្នាំ។ គម្រោងបើកឱ្យដំណើរការនេះ នឹងធ្វើឱ្យទេសចរអាចទទួលបានបទពិសោធន៍ថ្មីៗបន្ថែមពីការទស្សនានៅប្រាសាទបាយ័ន។
           លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
បន្ទាប់ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលរួចរាល់នៅផ្នែកខ្លះនៃរួតទី៣ ប្រាសាទបាយ័ននោះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំនូវហេដ្ឋារចនាមួយចំនួនដើម្បីត្រៀមបើកដំណើរការ និងអនុញ្ញាតឱ្យទេសចរបានឡើងទស្សនាឡើងវិញនៅរួតទី៣ ជ្រុងខាងលិច ឆៀងខាងត្បួង នៃប្រាសាទបាយ័ន ។ នេះបើតាមការបញ្ជាក់ពី លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ លោកថា៖អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹង ជាផ្លូវការនៅពេលឆាប់ៗខាងមុខ។ 
សំឡេងទី១«យើងនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មួយចំនួន ជាស្លាកសញ្ញា ជាជណ្តើរ និងអ្វីផ្សេងៗ ដើម្បីធានានូវសុវត្ថិភាពភ្ញៀវទេសចរ ហើយនាយកដ្ឋានក៏មានគម្រោងនិងបើកដាក់ឱ្យភ្ញៀវទេសចរឡើងមកទស្សនាមួយជ្រុងនៃកំពូលជាន់ទី៣ របស់ប្រាសាទបាយ័នឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីយើងបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរួចរាល់។ ហើយប្រហែលជាអាចឆាប់ៗនេះអាចក្នុងខែមិថុនា ឬចុងខែមិថុនា យើងនិងបើកជូនសាធារណៈជនហើយ ចំពោះការបើកនេះយើងនិងមានសេចក្តីជូនដំណឹង ទៅដល់ភ្ញៀវទេសចរបានជ្រាប តាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា »។
លោកបានបន្តទៀតថា៖ មូលហេតុដែលអាជ្ញាធរជាតិអប្សរា បើកឱ្យទេសចរអាចឡើងទស្សនាមួយជ្រុងនៅរួតទី៣ នៃប្រាសាទបាយ័ននេះ ដោយសារអ្នកជំនាញអាចធានាបាននូវសុវត្ថិភាពទាំងប្រាសាទនិងទេសចរ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលអស់ជាច្រើនឆ្នាំ។ កាន់តែមានភាពទាក់ទាញ នៅប្រាសាទបាយ័ននេះ  ដោយទេសចរនឹងអាចមកទស្សនាកាន់តែកៀកនិងមុខព្រហ្ម ដែលជាគុណតម្លៃរបស់ប្រាសាទបាយ័នផ្ទាល់។ 
សំឡេងទី២« យើងនិងព្យាយាមបើកនូវជ្រុងណាមួយ ទោះបីយ៉ាងម៉េចក៏បានជ្រុងណាមួយ ដើម្បីឱ្យភ្ញៀវទេសចរបានទស្សនានៅជាន់ទី៣ ដែលមិនមានជាកំពូលទេ ប៉ុន្តែយើងអាចមើលឃើញកំពូលកៀកនិងមុខព្រហ្ម ដែលអាចធ្វើឱ្យភ្ញៀវទេសចរ គាត់អាចមើលទៅទិដ្ឋភាពនៃមុខព្រហ្មបាយ័នផ្ទាល់ វាកៀកដែលជាជាងគាត់នៅជាន់ទី២ គាត់មើលវាអត់សូវបានកៀក ជាចំណុចសំខាន់ខ្ញុំគិតថាទេសចរប្រាកដជាចង់ឃើញដោយផ្ទាល់ភ្នែក គាត់មកគាត់តែងចង់ដឹងចង់លឺចង់ឃើញនូវផ្នែកហ្នឹង ហើយផ្នែកហ្នឹងកន្លងមកយើងធ្លាប់បានឱ្យទេសចរគាត់ទស្សនាទៅហើយ អ៊ីចឹងវាជាភាពទាក់ទាញមួយ ដែលយើងគិតថាអាជ្ញាធរជាតិអប្សរាគួរតែត្រៀមបើកកន្លែងទស្សនានៅរួតទី៣ប្រាសាទបាយ័ននេះឡើងវិញ។ បើទោះបីយើងមិនទាន់បានជួសជុលបានទាំងអស់ ប៉ុន្តែយើងបានបើកមួយជ្រុង ខ្លះជួនគាត់ទស្សនា យើងគិតថាជារឿងមួយដែលល្អប្រសើរ សម្រាប់បង្ហាញនូវការងារដែលយើងជួសជុលហើយឱ្យភ្ញៀវបានឃើញ ហើយក៏ជាការងារមួយដែលទាក់ទាញទេសចរឱ្យមកមើលនូវស្នាដៃបុព្វបុរសយើង ជាពិសេសគឺព្រហ្មមុខបួនហ្នឹងតែម្តង  »។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងទៀតថា៖ អាជ្ញាធរជាតិអប្សរាបានគិតគូរខ្ពស់អំពីសុខសុវត្ថិភាព នៃការឡើងចុះ ឬការដើរទស្សនារបស់ភ្ញៀវទេសចរជាសំខាន់ ក្នុងនោះតាមផែនការ គឺអាចកំណត់ពេលវេលា និងចំនួនភ្ញៀវឡើងទស្សនា និងការរៀបចំជណ្តើរឡើងប្រកបដោយសុវត្ថិភាពរបស់ភ្ញៀវផងដែរ។
សំឡេងទី៣« ដោយសារទីធ្លានៅកំពូលជាន់ទី៣នៃប្រាសាទបាយ័ននេះមានលក្ខណៈចង្អៀត អ៊ីចឹងយើងអាចកំណត់ចំនួនភ្ញៀវទេសចរឡើង ដូចនៅកំពូលបាកាណនៃប្រាសាទអង្គរវត្តដែរ ហើយដោយសារការបើកនេះ យើងអត់ទាន់អនុញ្ញាតឱ្យទេសចរឡើងច្រើនទេ ដោយសារយើងបើកតែមួយជ្រុង ហើយយើងគិតថាមួយជ្រុងហ្នឹងអាចមានរយៈពេល១០នាទី ហើយដែលយើងសិក្សាមើលទៅប្រហែលជាខ្ទង់៣០នាក់ជាង ហ្នឹង អ៊ីចឹងមានន័យថាទេសចរ ដែលឡើងមកទស្សនាសូមមេត្តាកំណត់ពេលវេលាខ្លួនឯងផង មានន័យថាទុកពេលវេលាឱ្យអ្នកដទៃបានទស្សនាផង »។
លោក សេង សុធារ៉ា បានបន្ថែមទៀតថា៖ ប្រាសាទបាយ័នអាចទាក់ទាញចំណាប់អារម្មណ៍ទេសចរឱ្យមកគយគន់ជារៀងរាល់ថ្ងៃ ដោយសារភាពល្អឯកនៃប្រាសាទបុរាណបន្សល់ទុកពីដូនតា។ ក្នុងនោះចម្លាក់ព្រហ្មមុខបួន មានភាពលេចធ្លោទេសចរតែងចង់មកផ្តិតរូបឱ្យជិតជាមួយព្រហ្មមុខបួននេះតែម្តង។ ក្រៅពីនោះ គឺទស្សនាដ៏អស្ចារ្យនៅជុំវិញប្រាសាទ។

សំឡេងទី៤«ដែលជាការចាប់អារម្មណ៍ធំបំផុតគឺការថតរូបជាមួយព្រហ្មមុខបួន។ ទី២.យើងចង់ឱ្យភ្ញៀវទេសចរបានឃើញនូវការខិតខំប្រឹងប្រែងរបស់កូនខ្មែរយើង ដែលបានខិតខំជួសជុលនៅច្រកខាងហ្នឹងឱ្យបានរួចរាល់។ គាត់អាចមើលថា យើងបានរៀបចំជួសជុលជាពិសេសបង្កាន់ដៃនាគ ដែលយើងបានជួសជុល ហើយដែលសំខាន់បំផុតគឺប្រព័ន្ធទឹកហូរ ដែលយើងបានរៀបចំធ្វើម៉េច ព្រោះពីមុនកន្លែងហ្នឹងមានការជ្រាបទឹក ដែលធ្វើឱ្យថ្មមានលក្ខណៈប្រេះ(តែរឿងនេះគឺខាងអភិរក្សគាត់ច្បាស់ជាង) ប៉ុន្តែគ្រាន់តែថាយើងបង្ហាញឱ្យភ្ញៀវទេសចរបានឃើញ។ ភ្ញៀវទេសចរឡើងមកគាត់អាចថតរូបជាមួយរូបបាយ័ន និងជាមួយទេសចរដែលអាចមើលឃើញជុំវិញនៃប្រាសាទបាយ័ន និងជាមួយបង្កាន់ដៃនាគដែលយើងបានជួសជុល »។
ជួបជាមួយ លោកឈា ឃីម មានអាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបបានឱ្យដឹងថា៖ លោកសូមគាំទ្រចំពោះគម្រោងបើកដំណើរការរួតទី៣នៃប្រាសាទបាយ័នរបស់អាជ្ញាធរជាតិអប្សរា ព្រោះថាសូម្បីរូបលោកផ្ទាល់ក៏នៅមិនធ្លាប់បានឡើងទៅកាន់រួតទី៣នេះនៅឡើយ ដោយក្នុងក្តីស្រម៉ៃលោកក៏ចង់ឡើងទៅកាន់តែជិតរូបចម្លាក់ព្រហ្មមុខបួន ដើម្បីមើលកាន់តែច្បាស់សម្រស់នៃចម្លាក់ដ៏ល្អឯករបស់បុព្វបុរស។ លោកថា៖គម្រោងបើករួតទី៣នៃប្រាសាទបាយ័ន ឱ្យទេសចរអាចឡើងទៅទស្សនាទោះបីជាមួយផ្នែកក៏ដោយ  ពិតជាល្អប្រសើរ អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនមកទស្សនានៅទីនេះ និងអាចស្វែងយល់ពីការងារជួសជុល អភិរក្សនានាផងដែរ។
សំឡេងទី៥« នៅពេលដែលភ្ញៀវទេសចរ បានមកទស្សនានៅប្រាសាទបាយ័ន ហើយគាត់អាចបានឡើងទៅដល់រួតទី៣នោះ គាត់និងទទួលបានអារម្មណ៍ថ្មីប្លែកមួយផ្សេងទៀត អីចឹងនៅពេលគាត់ទទួលបានអារម្មណ៍ថ្មីប្លែកហ្នឹងហើយ ច្បាស់ណាស់ថាគាត់និងនិយាយ ទៅប្រាប់មិត្តភ័ក្ត្រ អ្នកស្គាល់ឬសាច់ញាតិរបស់គាត់ ឱ្យមកទស្សនាកន្លែងហ្នឹងបន្ថែមទៀត។ អ៊ីចឹងជាការរំពឹងទុករបស់ខ្ញុំ ខ្ញុំគិតថា៖ កំណើនទេសចរនិងកើនឡើង ក៏ដូចជាអ្នកចាប់អារម្មណ៍នៅប្រាសាទបាយ័ននិងកើនឡើងបន្ថែមទៀតបើសិនយើងបើករួតទី៣។ បច្ចុប្បន្ននៅពេលអាជ្ញាធរជាតិអប្សរា អត់ទាន់បើករួតទី៣នេះ នៅប្រាសាទបាយ័ន គឺមានភាពទាក់ទាញស្រស់ស្អាតស្រាប់ទៅហើយ អ៊ីចឹងបើសិនជាបើករួតទី៣ទៀតខ្ញុំគិតថា កាន់តែទាក់ទាញខ្លាំងសម្រាប់ទេសចរជាតិ និងអន្តរជាតិ ព្រោះពេលបើករួតទី៣ យើងអាចឡើងបានកាន់តែខ្ពស់ អ៊ីចឹងយើងអាចមើលពីភាពអស្ចារ្យ ក្បាច់រចនារូបចម្លាក់ផ្សេងៗជាពិសេសព្រហ្មមុខ៤តែម្តង »។
លោកអ្នកនាងស្តាប់ជាទីមេត្រី!
ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។
ប្រាសាទបាយ័ន គឺជាទីកន្លែងដែលទេសចរជាតិ និងអន្តរជាតិ តែងប្រាថ្នាចង់មកទស្សនាម្តងហើយម្តងទៀតមិនជិនណាយ។ ជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ជាប្រចាំ ទាំងការងារជួសជុលថែទាំ និងអភិរក្សប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ រួមទាំងប្រាសាទបាយ័នផងដែរ។ ក្នុងនោះ បន្ទាប់ពីបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យ នៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ អាជ្ញាធរជាតិអប្សរាក៏មានគម្រោងដាក់ឱ្យប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ជាមួយគ្នានេះ ថ្មីៗនេះក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមានសកម្មភាពជួសជុល អភិរក្សជាច្រើន រួមទាំងសកម្មភាពចុះបញ្ជីថ្ម ដែលនៅរាយប៉ាយនៅផ្នែកខាងជើង និងខាងលិចនៃប្រាសាទ ដើម្បីរៀបចំឬរក្សាទុកឱ្យមានសោភ័ណ្ឌភាពឡើងវិញ។ ទាំងនេះ ជាផ្នែកមួយនៃការបង្កើនសកម្មភាពទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតផងដែរ៕