ក្រសួងព័ត៌មាន បានកំណត់សូចនាករសំខាន់ចំនួន ៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ប៉ុង សុភាវី  ២៩ ០៥ ២០២៥

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានកំណត់សូចនាករសំខាន់ចំនួន ៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍។

ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលដោយបានតម្រង់ទិសការងាររបស់ខ្លួនលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់រូបភាព កិច្ចការរដ្ឋបាល ទូទៅ និងការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មានថ្នាក់ក្រោមជាតិ។ 
     ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ជាមួយទិសដៅនេះ ក្រសួងព័ត៌មាន រៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ ២០២៤-២០២៥ និង បានកំណត់សូចនាករសំខាន់ចំនួន ៧ រួមមាន៖ ទី១.ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្រប តាមការប្តេជ្ញាចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធ ផ្សាយតាមឌីជីថល នឹងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋផងដែរ។ ទី២.ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនិងពង្រីក វិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍។ ទី៣. ការលើកទឹក ចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយ ដោយផ្តោតលើការគាំទ្រផ្នែក ច្បាប់ និងការកសាងនិងអភិវឌ្ឍសមត្ថភាព។ ទី៤. ការរៀបចំបទដ្ឋានគតិយុត្តនិងការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី៥. ការកសាងនិងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រី និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បី គ្រប់គ្រងសណ្តាប់ធ្នាប់ក្នុង វិស័យសារព័ត៌មាន។ ទី៦. ការផលិតមាតិកា និងខ្លឹមសារ ដើម្បីកសាងទំនុកចិត្ត និង ទាក់ទាញការគាំទ្រពីសាធារណជន។ និង ទី៧. ការធានាបាននូវសន្តិសុខ និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់និងព័ត៌មានបំភ្លៃបំផ្លើស ព័ត៌មានមិនពិត ដោយផ្ដល់ព័ត៌មានពិត ត្រឹមត្រូវ និង លឿនរហ័សជូនដល់ ពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ៕