វិទ្យុជាតិកម្ពុជា ឈួន សំអាត 29-05-2025
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានអញ្ជើញផ្ដល់បាឋកថា ស្ដីពី «គោលនយោបាយការបរទេស និងវិស័យការទូត» តបតាមសេចក្ដីអញ្ជើញរបស់ ឯកឧត្ដម សាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
នៅពេលថ្លែងបាឋកថានេះ ឯកឧត្ដមសាស្ដ្រាចារ្យបណ្ឌិត បានជម្រាបអំពីសាវតារ និងកិច្ចអភិវឌ្ឍន៍របស់សកលវិទ្យាល័យ ជូនគណៈអធិបតី និងអង្គពិធី។ បន្ទាប់មកទៀត ឯកឧត្ដមបណ្ឌិតប្រធានគណៈកម្មការ បានធ្វើការបកស្រាយអំពីបរិបទប្រវត្តិសាស្ត្រ ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទាំងឡាយ និងវឌ្ឍនភាពការងារការទូតរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជាមួយ គ្នានោះ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ក៏បានធ្វើការចែករំលែកអំពីការងារការទូត និងភាពជាអ្នកដឹកនាំ ដោយផ្អែកលើបទពិសោធន៍ការងារក្នុងវិស័យការទូតជាច្រើនឆ្នាំ ដើម្បីទុកជាគតិក្នុងការអប់រំបន្តដល់សិស្ស និស្សិតនិងសាស្ត្រាចារ្យសម្រាប់ជាបទពិសោធន៍។
សូមបញ្ជាក់ថា កម្មវិធីធ្វើបាឋកថា នេះ បានប្រារព្ធឡើងនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដែលមានការចូលរួមពីសាស្ដ្រាចារ្យ សិស្ស និស្សិត ជាច្រើនរយនាក់៕