អាជ្ញាធរជាតិអប្សរានិងស្ថាប័នធានាគុណភាពជប៉ុនJQAបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ និងប្រគល់រង្វាន់សម្រាប់សិស្សឆ្នើម

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

MC. បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ អស់រយៈពេល៦ខែកន្លងមក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នធានាគុណភាពជប៉ុនJQA និងមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ និងបានប្រគល់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមសិស្សឆ្នើម មកពីសាលាបឋមសិក្សាចំនួន៣ក្នុងរមណីយដ្ឋានអង្គរ ដែលប្អូនៗបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ អនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋាន ពាក់ព័ន្ធនឹងការងារបរិស្ថានបានល្អប្រសើរ។

    លោក Satoru Kishino តំណាងមកពីស្ថាប័នធានាគុណភាពជប៉ុនJQAមានប្រសាសន៍ក្នុងឱកាសនោះថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ តាមរយៈការគាំទ្រពីស្ថាប័នធានាគុណភាពជប៉ុនJQA បានអនុវត្តជាច្រើនឆ្នាំណាស់មកហើយ។ ក្នុងនោះ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកដល់ខែឧសភា ឆ្នាំ២០២៥ ពោលគឺមានរយៈពេល៦ខែ បានអនុវត្តនៅក្នុងសាលារៀនចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ ដោយផ្តោតសំខាន់លើការអប់រំបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខុមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌។ព្រមទាំងអាចឱ្យក្មួយៗសិស្សានុសិស្សអាចរកប្រាក់ចំណូល ឬមុខរបរមួយបានល្អប្រសើរ នៅពេលអនាគត។ ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុនJQA ពិតជាមានសេចក្តីរាយរាយ និងបន្តចូលរួមសកម្មភាពទាំងនេះ ជាមួយស្ថាប័នពាក់ព័ន្ធ នៅឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ បានអនុវត្តនៅក្នុងសាលាបឋមសិក្សាទាំង៣នេះ  ដោយផ្តោតសំខាន់លើកត្តាសំខាន់ៗ៣ គឺទឹកល្អ ខ្យល់ល្អ និងដីល្អ ទើបធ្វើឱ្យបរិស្ថានជុំវិញបានល្អប្រសើរ។ទាំងនេះជាអ្វីដែលអាជ្ញាធរជាតិអប្សរា រួមនឹងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ជាប្រចាំ។ ឯកឧត្តមបន្តថា រយៈពេល១៩ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នJQA អនុវត្តន៍ស្តង់ដា ISO ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ចំនួន៧រួចមកហើយ អំពីការងារបរិស្ថាននៅតំបន់អង្គរ។
សំឡេង៖ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរអប់រំ ការិយាល័យអប់រំស្រុក លោក លោក ស្រីនាយក នាយិកាសាលាបឋមសិក្សាទាំងបី ដែលបានធ្វើការសហការដោយរលូនដល់លោក Satoru Kishino និងក្រុមការងាររបស់យើងខ្ញុំធ្វើការងារបានជោគជ័យ ហើយកិច្ចការនេះខ្ញុំសប្បាយរីករាយណាស់ ក្រោយបានជួបពិភាក្សា ជាមួយលោក Kishino កាលពីម្សិលមិញដោយគាត់បានសន្យាថា នៅខែ១១ គាន់នឹងមកទៀត និងធ្វើការងារនេះបន្តទៀត យើងនឹងបន្តជារៀងរាល់ឆ្នាំ ហើយយើងអាចយកសាលាបីនេះធ្វើជាសាលាគំរូ សម្រាប់អប់រំផ្សព្វផ្សាយការងារបរិស្ថានដល់ក្មេងៗ ហើយតាមរយៈក្មេងៗនឹងផ្សព្វផ្សាយបន្តដល់ឳពុកម្តាយរបស់ខ្លួន។
ចំណែកលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប មានប្រសាសន៍ថ្លែងអំណរគុណ  ស្ថាប័នធានាគុណភាពជប៉ុនJQA រួមនឹងអាជ្ញាធរជាតិអប្សរា ដែលបានជ្រើសរើយយកសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ អនុវត្តកម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ខណៈសាលាបឋមសិក្សាទាំង៣នេះ ជាសាលារៀនពិសេសមួយ ត្រូវបានក្រសួងអប់រំជ្រើសយកជាសាលាគំរូ អនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ។ លោកបន្តថា អនុវត្តកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរពិតជាមានសារៈសំខាន់ បានដើរស្របជាមួយគោលនយោបាយអប់រំជាតិ ក្នុងការជំរុញកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អក្នុងសង្គម។
សូមជម្រាបថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ដំណើរការកម្មវិធីអស់រយៈពេល៦ខែកន្លងមក ដោយចាប់ផ្តើមពីខែវិច្ចិកា ឆ្នាំ២០២៤ និងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៥ ក្នុងសាលាបឋមសិក្សាចំនួន៣ ជ្រើសរើសយកតែសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលមានចំនួនសិស្ស៣៨២នាក់ ស្មើនឹង៦៣ក្រុម។ ជាលទ្ធផលសិស្សចំនួន១៣ក្រុមបានជាប់ ជាក្រុមសិស្សឆ្នើម រួមមាន៖ សាលាបឋមសិក្សាដូនឪ ចំនួន៦ក្រុម សាលាបឋមសិក្សាត្រពាំងស្វាយ៤ក្រុម និងសាលាបឋមសិក្សាគោកគ្រើលចំនួន៣ក្រុម៕