ប្រទេសឥណ្ឌូនេស៊ី និងបារាំង ពង្រឹងទំនាក់ទំនងក្នុងវិស័យសំខាន់ៗ

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥

អន្តរជាតិ៖ លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងហ្សាការតា សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ដែលគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា វិស័យការពារជាតិ ថាមពល សេដ្ឋកិច្ច ការវិនិយោគ ការអប់រំ និងការដឹកជញ្ជូនជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន  Vietnam Plus។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម លោក Prabowo បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចាប់យកភាពជាដៃគូបន្ថែមទៀតដោយការអនុម័តទស្សនៈវិស័យរួមគ្នាដែលឈានទៅដល់ខួបលើកទី១០០ នៃទំនាក់ទំនងឥណ្ឌូនេស៊ី-បារាំងនៅឆ្នាំ២០៥០។ ក្នុងវិស័យការពារជាតិ ប្រទេសទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពធនធានមនុស្ស។ ចំណែកវិស័យសេដ្ឋកិច្ច មេដឹកនាំទាំងពីរបានសម្តែងការគាំទ្រសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដែលមានតុល្យភាពបន្ថែមទៀត។ លោកបានបន្ថែមថា ទំនាក់ទំនងទ្វេភាគីក៏រួមមាន ក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ចច្នៃប្រឌិត ការដឹកជញ្ជូន និងការអប់រំជាដើម។ ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចសហប្រតិបត្តិការសរុបមានចំនួន ២១ ដែលត្រូវបានចុះហត្ថលេខា ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចព្រមព្រៀងទាំងនេះមានទម្រង់ផ្សេងៗគ្នា ដែលគ្របដណ្តប់លើវិស័យដូចជា វិស័យការពារជាតិ កសិកម្ម រ៉ែសំខាន់ៗ ព្រៃឈើប្រកបដោយនិរន្តរភាព ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការដឹកជញ្ជូន និងកីឡា៕