វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥
អន្តរជាតិ៖ លោក Ali Yerlikaya រដ្ឋមន្ត្រីមហាផ្ទៃទួរគីបានប្រាប់សារព័ត៌មាន CNN ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ជនភៀសខ្លួនស៊ីរីជាង ២៥០,០០០នាក់បានចាកចេញពីប្រទេសទួរគី ទៅកាន់ប្រទេសស៊ីរីវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា "ចាប់ពីព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ ដល់ថ្ងៃនេះ ជនភៀសខ្លួនជាង ២៥០,០០០នាក់ ឬ ៤៧,០០០ គ្រួសារបានមកពីប្រទេសស៊ីរី បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្ត និងដោយសុវត្ថិភាពពីប្រទេសរបស់យើង"។ លោកបានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០១៦ មក ចំនួនជនភៀសខ្លួនស៊ីរី សរុបដែលបានត្រឡប់ទៅប្រទេសកំណើតវិញបានកើនឡើងដល់ជាង ១,១២៦,០០០ នាក់។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នមានជនបរទេសចំនួន ៣,៩៨៨,០០០នាក់នៅក្នុងប្រទេសទួរគី ដែលក្នុងនោះ ២,៧ លាននាក់ជាជនភៀសខ្លួនស៊ីរី៕