សេតវិមាន បញ្ជាក់ជាផ្លូវការពីការចាកចេញរបស់លោក Elon Musk ពីរដ្ឋបាលលោក ដូណាល់ ត្រាំ

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥

អន្តរជាតិ៖ លោក Elon Musk មហាសេដ្ឋីអាម៉េរិក ពិតជាកំពុងចាកចេញពីរដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ពិតប្រាកដមែន បន្ទាប់ពីបានដឹកនាំការងារធ្វើកំណែទម្រង់ រដ្ឋាភិបាលសហព័ន្ធដ៏ចម្រូងចម្រាសមួយរយៈពេលកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មន្ត្រីសេតវិមានម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា វាគឺជាការពិតដែលលោក Elon Musk កំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ ហើយការលាលែងពីតំណែងរបស់លោកនឹងចូលជាធរមាននៅយប់ថ្ងៃពុធ ទី២៨ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Elon Musk ក៏បានអរគុណដល់លោក ដូណាល់ ត្រាំ ស្របពេលដែលពេលវេលាកាន់តំណែងជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឈានដល់ទីបញ្ចប់។ ក្នុងរយៈពេល ១៣០ថ្ងៃរបស់លោក Elon Musk ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលនៅក្រោមរដ្ឋបាលលោក ត្រាំ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែឧសភា។ រដ្ឋបាលលោក ត្រាំ បាននិយាយថាកិច្ចប្រឹងប្រែងរបស់ DOGE ដើម្បីធ្វើកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នឹងនៅតែបន្តធ្វើ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង DOGE បានកាត់បន្ថយជិត ១២ភាគរយ ឬបុគ្គលិក ២៦០,០០០នាក់ ក្នុងចំណោមបុគ្គលិករដ្ឋាភិបាលអាម៉េរិកជាង ២,៣លាននាក់ ជាមួយការគំរាម បណ្ដេញចេញពីការងារ ឬបង្គាប់ឱ្យចូលនិវត្តន៍មុនកាលកំណត់ជាដើម៕