វិទ្យុជាតិកម្ពុជា៖ លោក អត្ថបទ៖ ឈឿន ថៃកឿវិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ មន្រ្ដីសាខាកាកកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកអំណោយទៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ មានខ្យល់កន្រ្តាក់ រន្ទះបាញ់និងភ្លើងឆេះផ្ទះ ជាដើមប្រមាណជាង៦០០គ្រួសារគិតត្រឹមរយៈ៥ខែនេះ ដើម្បីសម្រួលបន្ទុកគ្រួសាររងគ្រោះដែលកំពុងជួបការខ្វះខាត់ តាមរយអនុគណៈកម្មការកាកកបាទក្រហមកម្ពុជាតាមបណ្ដាក្រុង ស្រុកឃុំសង្កាត់ ។
លោក កុសុម ភីនារ៉ា នាយក កាកកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបងបានថ្លែងឱ្យដឹងក្នុងកម្មវិធីសន្ទនាតមិវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបងកាលពីថ្ងៃទី២៨ខែឧសភាថា កាកកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបងបានធ្វើសកម្មភាពក្នុងការចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ រយះពេល៥ខែ ចំនួន ៦៥លើក ស្មើនឹង៦១៤គ្រួសារ មនុស្សក្នុងបន្ទុក២១៦៥នាក់ ស្រី១០៨២នាក់ និងបានប្រគល់ផ្ទះមនុស្សធម៌របស់សាខាខេត្តដែលសាងសងឡើងអំពីថ្ម មានទំហំ៤គុណ៦និងបន្ទប់ទឹកមួយដាច់ដោយឡែកបានចំនួនពីរខ្នង់ផងដែរ ។
លោកនាយកសាខា បានបន្ដលើកឡើងថា ការអន្តារគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ សហការជាមួយនឹងគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ដៃគូរពាក់ព័ន្ធ ពិសេស សាខាខេត្តមានបណ្ដាញ អនុសាខាតាមបណ្ដាក្រុងស្រុកទាំង១៤ ដែលមានអ្នកស្ម័គ្រចិត្តតាមភូមិចំនួនពីរនាក់ ។ នៅពេលមានបញ្ហាភ្លាមៗ គឺអ្នកស្ម័គ្រចិត្តចុះទៅ ពិនិត្យ វាយតម្លៃ ធ្វើរបាយការណ៍មកអនុសាខារបស់ខ្លួន ដើម្បីឆ្លើយតបចុះទៅជួយជាបន្ទាន់ ក្នុងករណីតិចតូច ចាប់ពី១០គ្រួសារចុះ ករណីច្រើនគ្រួសារ អនុសាខាធ្វើសំណើសុំមកសាខាខេត្តបាត់ដំបង ដើម្បីចុះជួយប្រជាពលរដ្ឋ ។ ប៉ុន្ដែដើម្បីឱ្យមាន គណនេយ្យភាព តម្លាភាព ក្នុងការចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ក្រោយពីទទួលសំណើ ពីអនុសាខារួចមក មន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយថ្នាក់ខេត្ត នឹងចុះត្រួតពិនិត្យ វាយតម្លៃ គ្រួសាររងគ្រោះនោះ តើរងគ្រោះពិតមែនអត់ សាកសមឱ្យសាខា ជួយពិតប្រាកដមែនឬទេ ! ។ លោកបានបន្ថែមថា ឧទាហរណ៍ថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ រងគ្រោះប៉ើងដំបូលស័ង្កសីបួនទៅប្រាំសន្លឹកតើគួរជួយគាត់ឬអត់ បើសិនជាគាត់អាចជួសជុលខ្លួនឯងបាននោះ តែបើគាត់ខ្វះខាត់ពិតមែនយើងនឹងចុះជួយគាត់ ។
លោក កុសុម ភីនារ៉ា នាយកសាខាកាកកបាទក្រហមខេត្តបានបញ្ជាក់ថាសាខាកាកកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាអង្កការមនុស្សធម៌ ជាសេនាធិការឱ្យអាជ្ងាធរមូលដ្ឋាន ទទួលថវិកាពីសប្បុរសជន ដែលជួយឧបត្ថម្ភ រាល់ចំណូល ចំណាយ មានការគ្រប់គ្រងតម្រូវទិសពីកាកកបាទក្រហមកម្ពុជា ដូចនេះសាខាត្រូវចំណាយថវិកាសប្បុរសជនឱ្យចំគោលដៅ តម្លាភាព នឹងទទួលខុសត្រូវ មុខសប្បុរសជន ៕