សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ដែល បន្តសិក្សារៀបចំ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា 

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ដែល បន្តសិក្សារៀបចំ តំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស នៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA)និងសហការី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរ ទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA បានគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថានបានគោរពជម្រាបជូនសម្ដេចធិបតី អំពីលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើ ដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុច សំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។ 

ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងមានក្ដីសោមនស្សរីករាយ ដែលបានជួប ពិភាក្សាជាមួយលោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន និងសហការី សាជាថ្មីម្តងទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានERIAក្នុងការ​សិក្សាសមិទ្ធិ លទ្ធភាពនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​នេះ៕