នាយករដ្ឋមន្ត្រីថៃរំពឹងថា នឹងមានភាពស្ងប់ស្ងាត់នៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាឡើងវិញ

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ ៥ ២៥

អន្តរជាតិ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃបាននិយាយថា ភាពតានតឹង​នៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាត្រូវបានរំពឹងថានឹងមានភាពធូរស្រាល ខណៈដែលភាគីទាំងពីរ បានពិភាក្សាគ្នាដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ លោកស្រីបានឆ្លើយតបទៅនឹងការលើកឡើងនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាឪពុករបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន បន្ទាប់ពីមានការបាញ់ប្រហារមួយរយៈពេលខ្លីកាលពីថ្ងៃពុធ ដែលបានបណ្តាលឱ្យទាហានខ្មែរម្នាក់   បានស្លាប់។ នៅក្នុងការបង្ហោះរបស់សម្តេច ហ៊ុន សែន លោកស្រី Paetongtarn បានបញ្ជាក់ថា ទីបំផុត សម្តេចមិនចង់ឱ្យមានជម្លោះ ឬការប្រឈមមុខដាក់គ្នានោះទេ។ លោកស្រីបានបន្តថា វាជារឿងធម្មតា សម្រាប់មេដឹកនាំជាតិក្នុងការ អះអាងជំហររបស់ប្រទេសរៀងៗ ខ្លួនក្នុងការការពារផលប្រយោជន៍ជាតិ។ លោកស្រីបានបន្ថែមថា មិនមានឧបទ្ទវហេតុហិង្សាណាមួយកើតឡើងទៀតនោះទេ ដោយសារតែភាគី ទាំងពីរអាចឈានដល់ការយោគយល់គ្នា និងបានឯកភាពគ្នាលើសារៈសំខាន់នៃការរក្សាសន្តិភាព ហើយ ជាលទ្ធផល ភាគីទាំងពីរបានដកកម្លាំងចេញពីតំបន់ភ្លាមៗ។ លោកស្រីសង្ឃឹមថា "ស្ថានការណ៍នឹងត្រូវ ដោះស្រាយដោយសន្តិវិធី ហើយភាពតានតឹងនៅតាមព្រំដែននឹងមានការថយចុះ"៕