វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ៥ ២០២៥
ភ្នំពេញ ៖ ប្រតិភូខណ្ឌចំនួន៤ មាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក សេង គន្ឋ អភិបាលខណ្ឌមានជ័យ និងលោក សុខ សម្បត្តិ អភិបាល ខណ្ឌបឹងកេងកង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ គឺអង្គភាពវរៈសេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ដែលឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
ដោយឡែកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង បានដឹកនាំគណៈប្រតិទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៥។
នៅចំពោះមុខកម្លាំងទាហានទាំងអស់ លោកអភិបាលទាំង ៤ បានលើកឡើងនៅចំពោះមុខកងទ័ពថា ប្រទេសកម្ពុជា បាននិងកំពុងវិវត្តរីកចម្រើនទៅមុខ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់ពេលនេះ មានរយៈពេលជាង ២៥ឆ្នាំមកហើយ។ មរតកសន្តិភាពដ៏ពិសិដ្ឋិនេះ គឺជាមូលដ្ឋាន គ្រឹះដ៏រឹងមាំ និងបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននិងតទៅអនាគត ហើយសមិទ្ធផលទាំងនេះ បាននិង កំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការ ពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេស មានចំណូលខ្ពស់៕